• 2019-03-29 03:35:00
  • ព័ត៌មាន

​មិន​ដល់​ពាន់​ដុល្លារ​ទេ ​នេះ​តម្លៃ​ស្មាតហ្វូន Gaming ​ដាក់​ RAM 12GB របស់ Xiaomi

  • 2019-03-29 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

​​ស្មាតហ្វូន Gaming ​របស់ Xiaomi ម៉ូឌែល Black Shark 2 ​នឹង​ត្រូវ​ដាក់​នៅ​ទីផ្សារ​អឺរ៉ុប ក្នុង​ចក្រអង់គ្លេស​មុន​គេ ​ដែល​មាន​តម្លៃ​ចាប់ផ្តើម​គឺ៖

  • ជម្រើស RAM 6GB មេម៉ូរី 128GB តម្លៃ ៥៤៩ ដុល្លារ​
  • ជម្រើស RAM 8GB មេម៉ូរី 128GB តម្លៃ ៥៩៩ ​ដុល្លារ
  • ជម្រើស RAM 8GB មេម៉ូរី 256GB ​តម្លៃ ៦៤៩ ​ដុល្លារ​
  • ជម្រើស RAM 12GB ​មេម៉ូរី ​256GB ​តម្លៃ ​៨៤៨ ដុល្លារ។

Black Shark ដែល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ Xiaomi ​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ចេញ​ផ្សាយ​ Gaming Smartphone ម៉ូឌែល​ថ្មី Black Shark 2 ​នា​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ ២០១៩។ មុន​ការ​ប្រកាស​ប៉ុន្មាន​ថ្ងៃ ក៏​ស្រាប់​តែ​មាន​ការ​បញ្ជាក់​ជា​មុន​ពី​លក្ខណៈ​សម្បត្តិ​មួយ​ផ្នែក​តូច​ និង​វីដេអូ​បង្ហាញ​ឈុត​ខ្លីៗ​នៅ​លើ​បណ្តាញ​សង្គម។

Black Shark 2 នឹង​មាន​បំពាក់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcom Snapdragon 855 ជាមួយ RAM ទំហំ 12GB ។ បន្សំ​ពី​នេះ​ទៀត​ក៏​នឹង​បង្កើន​ល្បឿន​ដំណើរការ​លឿន​ជាង​មុន​ប្រមាណ ៦០ ភាគរយ ជាមួយ​ប្រព័ន្ធ​បញ្ចុះ​កម្តៅ Liquid Cool 3.0។ បំពាក់អេក្រង់ទំហំ ៥,៩៩ អ៊ីញ​ដូច​ជំនាន់​មុន អម​ជាមួយថាមពល​ថ្ម​ទំហំ ៤ ០០០mAh ប៉ុន្តែ​មាន​កម្ពស់​តួ​ខ្លួន​រាង​ធំ​ជាង​មុន​បន្តិច៕

Black Shark 2

ប្រភព៖ PhoneArena | gizmochina ប្រែ​សម្រួល៖ រក្សា

មតិយោបល់