• 2019-03-29 03:01:49
  • ហាងឆេងផលិតផល

មក​ដឹង​តម្លៃ​ AirPod 2 លក់​នៅ​ខ្មែរ ថ្លៃ​លើស​មុន​ដាច់

  • 2019-03-29 03:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​AirPods 2 បាន​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​បណ្ដើរ​ៗ​ហើយ ក្រោយ​ពី​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មីនា​កន្លង​ទៅ។

នៅ​សហរដ្ឋអាមេរិក​ AirPods ជំនាន់​ថ្មី​នេះ​ មាន​លក់​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​ទី​មួយ​​ប្រភេទ​មាន​ប្រអប់​សាក​ធម្មតា​តម្លៃ ១៥៩ ដុល្លារ និង​ទី​ពីរ​ជា​ប្រភេទ​មាន​ប្រអប់​សាក​ឥត​ប្រើ​ខ្សែ (Wireless) មាន​តម្លៃ ១៩៩ ដុល្លារ។

ដោយ​ឡែក​នៅ​កម្ពុជា​ឯណេះ​វិញ សង្កេត​ឃើញ​មាន​លក់​​តែ​កាស​ AirPods ប្រើ​​ប្រអប់​សាក​ឥត​ប្រើ​ខ្សែ​តែ​ប៉ុណ្ណោះ ដោយ​ហាង​លក់​មួយ​ចំនួន​បាន​កំណត់​តម្លៃ​លក់​ ២៧០ ដុល្លារ។

គួរ​ដឹង​ថា​​ AirPods ជំនាន់​ទី ២ ​មាន​ការ​បន្ថែម​មុខងារ​រសើប ៣ ទាក់ទិន​នឹង​ការ​គាំទ្រ​ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ ការ​ពង្រឹង​ថាមពល​ថ្ម និង​ការ​បញ្ជា​ដោយ​សំឡេង Hey-Siri (ប្រភេទ Hands-free)។ ម៉ូដែល​ថ្មី​នេះ​ក៏​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឧបករណ៍​បាន​រហ័ស​ជាង​មុន សម្រាប់​អ្នក​ភ្ជាប់ AirPods ទៅ​កាន់​ឧបករណ៍​ច្រើន​ដូច​ជា iPhone និង MacBook។ ជាមួយ​ការ​បំពាក់​នូវ​បន្ទះ​ឈីប H1 ជំនាន់​ថ្មី គាំទ្រ​មុខងារ Bluetooth 5.0 ឡើង​ពី​ជំនាន់ 4.2 អាច​ជួយ​សន្សំសំចៃ​ថ្ម​បាន​ច្រើន ពោល​គឺ​អាច​ប្រើប្រាស់​ដល់​រយៈ​ពេល ២៤ ម៉ោង​ពេញ៕​​

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់