• 2019-03-29 03:14:16
  • ព័ត៌មាន

iPhone XS Max ស្រោប​មាស 24K ​របស់​ខ្សែ​ប្រយុទ្ធ Messi ថ្លៃ​ជាង​ម៉ាស៊ីន​ធម្មតា ១៦ ដង

  • 2019-03-29 03:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​បាល់ទាត់ Lionel Messi ​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​កាន់​ប្រើ​ទូរសព្ទ iPhone XS Max ស្រោប​មាស ២៤ ការ៉ាត់ ដែល​ជា​ការ​រចនា​ដោយ​ក្រុមហ៊ុន iDesign Gold

រូប​មួយ​សន្លឹក​បាន​បង្ហោះ​លើ​គណនី​នៃ​ស្លាកយីហោ​ខាង​លើ​ក្នុង​បណ្តាញ​សង្គម Instagram បង្ហាញ​ពី iPhone XS Max មួយ​គ្រឿង មាន​រចនា​ជា​ឈ្មោះ​ Messi អម​លេខ​ "10" គួប​ផ្សំ​នឹង​ឈ្មោះ​ភរិយា​ជាមួយ​កូនៗ​ទាំង​បី​នៅ​ផ្នែក​ខាង​ក្រោម។ ជាង​នេះ​ក៏​មាន​ការ​បន្ថែម​នូវ Logo នៃ​ក្លឹប FC Barcelona និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ថែម​ទៀត​ផង។

ចំពោះ​តម្លៃ iPhone XS Max ធម្មតា​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ថ្លៃ ១ ៣០០ ដុល្លារ ប៉ុន្តែ​តាម​ការ​រចនា​ដ៏​វិសេសវិសាល​របស់​ក្រុមហ៊ុន iDesign Gold គឺ​ឡើង​ដល់ ២១ ០០០ ដុល្លារ ​ឯ​ណោះ។

រំឭក​ថា​ Lionel Messi ពុំ​មែន​ជា​កីឡាករ​នៃ​ក្លឹប Barcelona ដំបូង​ដែល​ទទួល​បាន​ការ​រចនា​ដ៏​ពិសេស​នេះ​ឡើយ ក្រឡេក​ទៅ​មើល​ Ivan Rakitic ក៏​ធ្លាប់​បង្ហាញ​ដូច​គ្នា គួប​ផ្សំ​កីឡាករ​ឯ​ទៀត​ដូច​ជា Arturo Vidal, Dele Alli និង​សូម្បី​តែ​តារា​ឆ្នើម​ជើង​ចាស់​របស់​ហង្ស​ក្រហម Steven Gerrard ក៏​យក​ iPhone របស់​ខ្លួន​មក​រចនា​បែប​នេះ​ផង​ដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

**អានអត្ថបទ ៖ **

ប្រភព៖ Luxury Launches ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់