• 2019-03-26 07:30:00
  • ព័ត៌មាន

VIVO ចាប់ដៃគូ​ផ្លូវការ​ជាមួយ​ ​PUBG​ ​Mobile​ ​ប្តេជ្ញា​ឲ្យអ្នកលេង​ហ្គេម​ជុំវិញ​ពិភពលោក​ សប្បាយដៃ!

  • 2019-03-26 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ ​vivo​ ​ប្រកាស​អំពី​ភាពជា​ដៃគូ​ជាមួយ​ហ្គេម​ទូរសព្ទចល័ត​នាំមុខ​គេ​របស់​ពិភពលោក​គឺ​ ​PlayerUnknown's​ ​Battlegrounds​ ​Mobile​ ​(​PUBG​ ​MOBILE​)​ ​របស់​ក្រុមហ៊ុន​ ​Tencent​ ​Games​ ​និង​ក្រុមហ៊ុន​ ​PUBG​ ​Corporation​ ​ក្នុងនាម​ជា​អ្នកឧបត្ថម្ភ​សម្រាប់​ព្រឹត្តិ​ការណ៍​ ​PUBG​ ​MOBILE​ ​Club​ ​Open​ ​2019​ ​ដែល​ជា​ការប្រកួត​ហ្គេម​ទូរស័ព្ទចល័ត​ធំជាង​គេ​នៅ​លើ​ពិភពលោក​ នៅថ្ងៃនេះ។​

​នៅក្នុង​នាម​ជា​ការប្រកួត​ហ្គេម​កម្សាន្ត​ចល័ត​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​ ​PUBG​ ​MOBILE​ ​Club​ ​Open​ ​2019​ ​គឺជា​ឱកាស​ដ៏​រឹងមាំ​មួយ​ដើម្បី​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ ​vivo​ ​ក្នុង​ការ​ផ្តល់​អោយ​នូវ​ភាព​រីករាយ​ដ៏​អស្ចារ្យ​ដោយ​នាំ​យក​អ្នកលេង​ហ្គេម​ទូទាំង​ពិភពលោក​ដើម្បីអោយ​ទទួល​បាន​បទ​ពិសោធ​ន៏​នៃ​ការ​លេង​ហ្គេម​ពិ​តៗ​តែម្តង​។​ ​ភាពជា​ដៃគូ​ពិភពលោក​នេះ​នឹង​ពង្រីក​ ​និង​ពង្រឹង​ជំហរ​របស់​ក្រុមហ៊ុន​ ​vivo​ ​ក្នុង​ការ​ក្លាយជា​ម៉ាក​យីហោ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​ទាន់សម័យ​ដែល​តែងតែ​ផ្តោត​ទៅលើ​បទពិសោធន៍​របស់​អ្នកប្រើ​ប្រាស់​ជាមុន​សិន​។​

​កម្មវិធី​ប្រកួត​ ​PUBG​ ​MOBILE​ ​STAR​ ​CHALLENGE​ ​2018​ ​មាន​អ្នកទស្សនា​ជាង​ ​230​ ​លាន​នាក់​ ​និង​ទាក់ទាញ​អ្នកទស្សនា​ផ្ទាល់​ជាង​ ​5,000​ ​នាក់​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពិភពលោក​នៅ​ទី​ក្រុង​ឌូ​បៃ​។​ ​ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ ​PUBG​ ​MOBILE​ ​Club​ ​Open​ ​2019​ ​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ​22​ ​ខែមីនា​ឆ្នាំ​ ​2019​ ​នេះ​។​

​ការប្រកួត​ ​Spring​ ​Split​ ​Global​ ​Finals​ ​នឹង​រៀបចំ​នៅ​ខែកក្កដា​ឆ្នាំនេះ​ ​ខណៈ​ពេល​ដែល​ការប្រកួត​ ​Fall​ ​Split​ ​Global​ ​Finals​ ​គឺ​នៅក្នុង​ខែធ្នូ​។​

​ក្រុមហ៊ុន​ ​vivo​ ​នឹង​ផ្តល់​នូវ​ស្មា​ត​ហ្វូ​ន​ផ្លូវការ​សម្រាប់​ព្រឹត្តិ​ការណ៍​ ​PUBG​ ​MOBILE​ ​Club​ ​Open​ ​2019​ ​ដែល​អ្នកលេង​ហ្គេម​ជាច្រើន​មក​ពី​តំបន់​ចំនួន​ ​10​ ​នៅ​ទូទាំង​ពិភពលោក​នឹង​ប្រើ​កម្លាំង​ដើម្បី​ប្រយុទ្ធ​គ្នា​តាមរយៈ​ ​Spring​ ​&​ ​Fall​ ​Split​ ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​2.5​ ​លាន​ដុល្លារ​អាមេរិក​។​ ​ភាពជា​ដៃគូ​ជា​លក្ខណៈ​សាកល​នេះ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​vivo​ ​ក្នុង​ការ​នាំមក​នូវ​បទ​ពិសោធ​ន៏​ក្នុង​ការ​លេង​ហ្គេម​យ៉ាង​រលូន​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​តាមរយៈ​ភាពជា​ដៃគូ​ដ៏​មាន​អត្ថន័យ​នេះ​។

​ក្រុមហ៊ុន​ ​vivo​ ​រីកចម្រើន​ឈានមុខ​គេ​នៅក្នុង​ឧស្សាហកម្ម​ ​eSports​ ​ដើម្បី​បម្រើ​អតិថិជន​របស់​ខ្លួន​អោយ​បាន​ល្អ​បំផុត​។​ ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ ​PUBG​ ​MOBILE​ ​គឺជា​ព្រឹត្តិ​ការណ៍​សំខាន់​មួយ​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ជាពិសេស​ថា​ ​វា​គឺជា​ហ្គេម​ទូរសព្ទចល័ត​ឈានមុខ​គេ​ដែល​បង្កើត​ឡើង​ដោយក្រុម​ហ៊ុន​ ​Tencent​ ​Games​ ​និង​ ​PUBG​ ​Corporation​ ​ដែល​មាន​អ្នកគាំទ្រ​ជាង​ ​200​ ​លាន​នាក់​ដែល​ទាញ​យក​ដោយ​មិនរាប់​បញ្ចូល​ប្រទេស​ចិន​ ​ប្រទេស​កូរ៉េ​ ​និង​ប្រទេស​ជប៉ុន​។​

​លោក​ ​Vincent​ ​Wang​ ​នាយក​គ្រប់គ្រង​ទូទៅ​នៃ​នាយកដ្ឋាន​បោះពុម្ព​ផ្សាយ​ពិភពលោក​ ​(​Global​ ​Publishing​ ​Department​)​ ​របស់​ក្រុមហ៊ុន​ ​Tencent​ ​Games​ ​បាន​និយាយ​ថា​ ​“​យើង​មានការ​រំភើប​ណាស់​ក្នុង​ការ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ ​Vivo​ ​ព្រោះ​ពួកគេ​មាន​កេរ្តិ៍ឈ្មោះ​ខ្លាំងក្លា​ក្នុង​ការ​ច្នៃប្រឌិត​ ​និង​ដាក់​តំរូវការ​របស់​អតិថិជន​ជាមុន​សិន​។

ក្នុងនាម​ជា​ម៉ាក​យីហោ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នោះ​ ​ភាពជា​ដៃគូ​នេះ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​យើង​ដើម្បី​នាំមក​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​អ្នកលេង​ហ្គេម​ ​និង​អ្នកគាំទ្រ​របស់​យើង​នៅ​ជុំវិញ​ពិភពលោក​។​ ​ភាពជា​ដៃគូ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ​ ​យើង​ចង់​បន្ត​ការបង្កើត​នូវ​ភាពជា​ដៃគូ​ដ៏​ខ្លាំងក្លា​ជាមួយ​ក្រុមហ៊ុន​ឈានមុខ​គេជាច្រើន​ទៀត​ដូចជា​ ​vivo​ ​ដើម្បី​ផ្តល់​ជូន​នូវ​បទពិសោធន៍​លេង​ហ្គេម​តាម​ទូរសព្ទ​ដៃ​ដ៏​ល្អ​បំផុត​៕”

អត្ថបទ៖ រក្សា

មតិយោបល់