• 2019-03-25 02:39:12
  • ព័ត៌មាន

អនាគត​​យន្តហោះ​ឆ្នាំ ២០៣០ លែង​មាន​បង្អួច តែ​បំពាក់​ជំនួស​ដោយ​អេក្រង់ OLED

  • 2019-03-25 02:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ធ្វើ​ដំណើរ​លើ​យន្តហោះ​មនុស្ស​ម្នាក់ៗ​តែងតែ​ដណ្ដើម​ចង់​បាន​ទីតាំង​កៅអី​ជិត​បង្អួច ដើម្បី​អាច​មើល​ឃើញ​ទេសភាព​នៅ​ខាង​ក្រៅ​លំហ​ដ៏​ស្រស់​ស្អាត។ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​បញ្ហា​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​ក្រោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​និង​បច្ចេកវិទ្យា​របស់​អង់គ្លេស​បាន​កំពុង​ត្រៀម​ណែនាំ​នូវ​យន្តហោះ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ។

ក្រុមហ៊ុន The Center for Process Innovation ​បាន​នឹង​កំពុង​ច្នៃប្រឌិត​បង្កើត​នូវ​យន្តហោះ​ដែល​គ្មាន​បង្អួច ផ្ទុយ​ទៅ​វិញ​ជំនួស​ដោយ​ការ​បំពាក់​នូវ​កញ្ចក់​អេក្រង់ OLED ដែល​ផ្ដល់​ឲ្យ​អ្នកដំណើរ​នូវ​បង្អួច​បែប​សិប្បនិម្មិត។

គម្រោង​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​នឹង​សម្រេច​ទៅ​បាន​ក្នុង​អំឡុង ១០ ទៅ ១៥ ឆ្នាំ​បន្ទាប់។ អេក្រង់ Touch Screen ដ៏​ទំនើប នឹង​មាន​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​កាមេរ៉ា​ដែល​បំពាក់​នៅ​ផ្នែក​ខាង​ក្រៅ​តួ​យន្តហោះ ដើម្បី​ចាប់​យក​ទស្សនីយភាព​ពិតៗ​នៅ​ខាង​ក្រៅ ហើយ​បញ្ជូន​ទិន្នន័យ​មក​បង្ហាញ​លើ​ផ្ទៃ​អេក្រង់​ដូច​ផុស​នៅ​នឹង​មុខ។

អត្ថប្រយោជន៍​នៃ​ការ​ច្នៃប្រឌិត​ថ្មី​នេះ ក្រៅ​ពី​បន្ថែម​នូវ​គុណសម្បត្តិ​ងាយ​ស្រួល​ជា​ច្រើន ទៀត​សោត​ក៏​អាច​ឲ្យ​អ្នក​ដំណើរ​អាច​អង្គុយ​នៅ​គ្រប់​ទីតាំង​ណា​បាន​ទាំង​អស់ និង​ពុំ​បាច់បារម្ភ​ពី​ការ​ខកខាន​មើល​ទេសភាព​ពី​លើ​អាកាស​ដ៏​ស្រស់​ស្អាត​នោះ​ឡើយ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់