• 2019-03-22 10:13:18
  • ព័ត៌មាន

បានទាំងមួក និងអាវ Free បើទិញម៉ូតូ Honda MSX125SF និង CB150R ស៊េរីថ្មីឥឡូវនេះ

  • 2019-03-22 10:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អ៊ិន.ស៊ី.អ៊ិច ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ដំឡើង និង ចែកចាយ​ផ្ដាច់​មុខ​ម៉ូតូ​ម៉ាក Honda នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​កម្មវិធី​ពិសេស​មួយ ដែល​ផ្ដល់​ជូន​​មួក​សុវត្ថិភាព និង​អាវ​ក្រៅ​ ដល់​អតិថិជន​ដែល​ទិញ​​ម៉ូតូ Honda​ MSX125SF និង CB150R ស៊េរី​ថ្មី។

​រាល់​ការ​ទិញ​នូវ​ម៉ូតូ Honda MSX125SF ស៊េរី​ថ្មី​មួយ​គ្រឿង នឹង​ទទួល​បាន​មួក​សុវត្ថិភាព​ម៉ាក​ SNELL បែប​ Funky មួយ​ភ្លាម។ ចំពោះ​ការ​ទិញ​ម៉ូតូ​ Honda CB150R វិញ អតិថិជន​នឹង​ទទួល​បាន​មួក​សុវត្ថិភាព​ម៉ាក​ ID បែប​ PREMIUM SPORT និង​អាវ​ក្រៅ​ Honda ដ៏​ស្រស់​ស្អាត​មួយ។

គួរ​ដឹង​ថា​ការ​ផ្ដល់​ជូន​នេះ​មាន​ចំនួន​កំណត់​ ដោយ​សម្រាប់​តែ​អតិថិជន​ ១០០​ នាក់​ដំបូង​ប៉ុណ្ណោះ។ ក្រៅ​ពី​មាន​ថែម​រង្វាន់​នេះ ក្រុមហ៊ុន អ៊ិន.ស៊ី.អ៊ិច ក៏​បាន​ឲ្យ​ដឹង​ថា​អតិថិជន​អាច​ស្វែង​រក​ទិញ គ្រឿង​តុបតែង​ពិសេស​របស់ Honda CB150R និង Honda MSX125SF ដែល​មាន​លក់​នៅ​ ​តាម​បណ្ដា​សាខា​ហុងដា​ទូទាំង​ប្រទេស​បាន​ផង​ដែរ៕

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់