• 2019-03-20 03:47:30
  • ផលិតផលថ្មី

Xiaomi ចេញ​លក់​ស្មាតហ្វូន​កំពូល​ធូរ​ថ្លៃ តម្លៃ ៦៥ ដុល្លារ

  • 2019-03-20 03:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធីនៅ​ទីក្រុង​ New Delhi ប្រទេស​ឥណ្ឌា​កាល​ពី​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi បាន​ប្រកាស​ចេញ​ស្មាតហ្វូន Android Go ដំបូង​របស់​ខ្លួន គឺ​ម៉ូដែល​ Redmi Go ដែល​​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត។

ស្មាតហ្វូន​នេះ​មាន​អេក្រង់​ទំហំ ៥ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 720p, មាន​ RAM ទំហំ ១ GB, ប្រើ​បន្ទះ​ឈីប​ Snapdragon 425, កាមេរ៉ា​ខាង​ក្រោយ​កម្រិត ៨ MP, ថ្ម​ទំហំ ៣០០០ mAh និង​មាន​អង្គ​ផ្ទុក​ទំហំ ៨ GB អាច​បន្ថែម​ទំហំ​បាន។

Redmi Go ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo ប្រភេទ Go ដែល​ជា​ប្រភេទ​​ផលិត​ឡើង​សម្រាប់​ស្មាតហ្វូន​មាន​កម្លាំង​មិន​សវ​ខ្លាំង និង​មាន​កម្មវិធី Google ដែល​ផលិត​ឡើង​ជា​ពិសេស​​មាន​ទំហំ​តូច និង​ប្រើ​អ៊ីនធឺណិត​តិច។

Redmi Go នេះ​បាន​កំណត់​តម្លៃ​លក់​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​ក្នុង​តម្លៃ​ប្រមាណ​ ៦៥ ដុល្លារ ធូរ​ថ្លៃ​ជាង​ Nokia 1 ដែល​ជា​គូ​ប្រជែង​ទៅ​ទៀត៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់