• 2019-03-18 01:50:52
  • ព័ត៌មាន

ស្មាតហ្វូន​បត់​បាន Xiaomi គ្រោងដាក់លក់តម្លៃ​ទាប​ជាង Galaxy Fold ពាក់​កណ្តាល

  • 2019-03-18 01:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​បត់​បាន​ពីរ​ម៉ូឌែល​បាន​ចេញផ្សាយ​ធ្វើ​ឲ្យ​កក្រើក​ពិភពលោក​កាល​ពី​ពេល​កន្លង​ទៅ ដោយ​រួម​មាន Galaxy Fold របស់ Samsung ថ្លៃ ១ ៩៨០ ដុល្លារ និង Mate X របស់​ Huawei ថ្លៃ ២ ៦០០ ដុល្លារ។ ឆ្លើយតប​នឹង​ការ​មិន​ចង់​ឲ្យ​អតិថិជន​ចំណាយ​ច្រើន ក្រុមហ៊ុន​ប្រទេស​ចិន Xiaomi ក៏​មាន​គម្រោង​នឹង​ចេញ​ផ្សាយ​ស្មាតហ្វូន​បត់​របស់​ខ្លួន ជាមួយ​តម្លៃ​ប្រហាក់ប្រហែល ៩៩៩ ដុល្លារ

យោង​តាម​សារព័ត៌មាន Igyaan បាន​ឲ្យ​ដឹង​ថា​ម៉ូឌែល Mi Fold ឬ Mi Flex នឹង​មាន​តម្លៃ ៩៩៩ ដុល្លារ ឬ ៧៤ ៩៩៩ រូពី ( ១ ០៨៧ ដុល្លារ) នៅ​ទីផ្សារ​ឥណ្ឌា ដោយ​ក្រុមហ៊ុន​គ្រោង​ដាក់​លក់​នៅ​ចន្លោះ​ខែ​មេសា-មិថុនា ជាមួយ​ជំហាន​ដំបូង​បោះ​ចូល​ទីផ្សារ​កំណើត​ប្រទេស​ចិន មុន​ចែកចាយ​ជា​បន្តបន្ទាប់​ទៅ​ក្នុង​ទីផ្សារ​សកល។

ប្រភព​ដដែល​បន្ត​ថា​មូលហេតុ​ដែល​តម្លៃ​មាន​ភាព​ខុស​គ្នា​ដល់​ទៅ​ពាក់​កណ្តាល​ធៀប​នឹង​ផលិតផល​ក្រុមហ៊ុន​ដទៃ ក៏​ដោយ​សារ Xiaomi នឹង​បំពាក់​នូវ​អេក្រង់ OLED ដែល​ផលិត​ដោយ​ក្រុមហ៊ុន Visionox Technology ពោល​គឺ​អាច​នឹង​មាន​គុណភាព​ខុស​គ្នា​ធៀប​នឹង​អេក្រង់ OLED ​លើ Galaxy Fold និង Mate X។

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ Mi Fold រំពឹង​ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 855 SoC ជាមួយ​ទំហំ RAM 10GB។ ខាង​ក្រោម​បង្ហាញ​ពី​វីដេអូ​នៃ​រូបរាង​ព្យាករណ៍​ធ្លាប់​បាន​លេច​ធ្លាយ​កាល​ពី​ខែ​មករា៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់