• 2019-03-17 04:26:00
  • ព័ត៌មាន

Frost ZK៖ "កុំ​រស់​នៅ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ដទៃ"

  • 2019-03-17 04:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"កុំ​រស់​នៅ ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ដទៃ" ជា​សម្ដី​របស់ Frost ZK និយាយ​ក្នុង​ការ​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ Digital Cambodia 2019។

ត្រង់​នេះ Vlogger ជិះ​ម៉ូតូ​ផ្សងព្រេង ចង់​ប្រាប់​ទៅ​យុវជន​ក្មេងៗ ដែល​ចង់​ធ្វើ​ជា Vlogger, YouTuber ឬ Content Creator ថា ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ កុំ​ស្ដាប់​តាម​ការ​បង្គាប់​បញ្ជា ឬ​តាម​ការ​ស្នើ​សុំ​ផ្សេង ដែល​ខ្លួន​មិន​អាច​ធ្វើ​ទៅ​រួច។

Frost ZK ​បាន​បន្ត​ទៀត​ថា បើ​បើ​ចង់​ធ្វើ Vlog បាន​ល្អ ត្រូវ​ធ្វើ​ជា​ខ្លួន​ឯង កុំ​សម្ដែង និង​កុំ​គិត​ពី​តួលេខ។

ត្រង់​ចំណុច​តួលេខ ZK លើក​ឡើង​ថា ពេល​ធ្វើ​ Vlog ឬ YouTube កុំ​គិត​រឿង​អ្នក​មើល​ច្រើន​ឬ​តិច អ្វីដែលសំខាន់ ​ធ្វើ​ទៅ​ខ្លួន​​ឯង​ស្រឡាញ់ ដែលខ្លួនគិតថាត្រូវ មិនប៉ះពាល់អ្នកដទៃ សង្គម និងគ្រួសារ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់