• 2019-03-17 03:51:00
  • ព័ត៌មាន

ព្រោះ​តែ​នារី​ម្នាក់ ឡាយ ប៊ុនឡេង ឈប់​ធ្វើ​វីដេអូ​ Vlog ឆ្កួត​ៗ

  • 2019-03-17 03:51:00
  • ចំនួនមតិ 29 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ

មុន​ទម្រាំ​ដល់​ថ្ងៃ​នេះ Vlogger វ័យ​​ក្មេង​ឡាយ​ ប៊ុន ឡេង ធ្លាប់​ត្រូវ​បាន​មនុស្ស​ជាច្រើន​​ពេបជ្រាយ ជាពិសេស​​ស្ត្រី ដែល​ខ្លួន​ធ្លាប់​ស្រឡាញ់​កាល​រៀន​នៅ​ថ្នាក់​ទី​៦។

ឈរ​លើ​វេទិកា Digital Cambodia 2019 នៅ​ព្រឹក​នេះ ប៊ុន ឡេង​ បាន​និយាយ​យ៉ាង​ដូច្នេះ​​ថា៖ "(នារី​ដែល ​ប៊ុន ឡេង​ ស្រឡាញ់) បើ​ស្រឡាញ់​ខ្ញុំ ឈប់​ធ្វើ​វីដេអូ​ឆ្កួតៗ ខ្ញុំ​អត់​ចូល​ចិត្ត"។

ព្រោះ​​តែ​ស្រឡាញ់​ ​ប៊ុន ឡេង​ ក៏​បាន​ឈប់​ធ្វើ​វីដេអូ​ Vlog មួយ​រយៈ ប៉ុន្តែ​ទីបំផុត យុវជន​ក៏​ត្រឡប់​មក​ធ្វើ​វីដេអូ​វិញ ហើយ​នារី​ដែល​ខ្លួន​ស្រឡាញ់ ក៏​​ឃ្លាត​ឆ្ងាយ​បន្តិច​ម្ដងៗ​រហូត​ដល់​សព្វថ្ងៃ។

ប៊ុន ឡេង និយាយ​ថា៖ "ធ្វើ​អ្វី​ដែល​យើង​ស្រឡាញ់ ដើម្បី​ឱ្យ​ស្ត្រី​ដែល​យើង​ស្រឡាញ់ មក​ស្រឡាញ់​យើង"៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់