• 2019-03-16 06:10:00
  • ព័ត៌មាន

​និស្សិត​ភូមិន្ទ​កសិកម្ម រំភើប​ខ្លាំង ​បាន​ប្រើ​ម៉ាស៊ីន 3D Printing ដូច​បំណង!​

  • 2019-03-16 06:10:00
  • ចំនួនមតិ 67 | ចំនួនចែករំលែក 141

ចន្លោះមិនឃើញ

​ម៉ាស៊ីន​ព្រីន 3D នេះ​ដែរ យក​មក​ប្រើ​ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ជួលជុល​ផ្នែក​មួយ​ចំនួន ពេល​វា​បាក់​បែក​ ​អ្នក​អាច​យក​វា​ព្រីន​ចេញ ដើម្បី​ជំនួស​ដោយ​មិន​ចាំ​បាច់​ទៅ​រក​ដល់​​ប្រទេស​ក្រៅ។

​ឧបករណ៍​នេះ ​ផ្តល់​ជំនួយ​ដោយ​អង្គការ​ក្រៅ​ប្រទេស យក​មក​មហាវិទ្យាល័យ​វិស្វកម្ម​កសិកម្ម​​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ជួយ​ឲ្យ​ពួក​គេ​សិក្សា​ពី​បច្ចេកវិទ្យា​ក្នុង​គ្រឿង​យន្ត​កសិកម្ម។ ​​ឧបករណ៍​នេះ​អាច​ជួយ​ក្រុម​​និស្សិត​អាច​មាន​លទ្ធភាព​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ផ្នែក​ផ្សេង​នៃ​ម៉ាស៊ីន ​ដែល​ពួក​គេ​ចង់​បាន​ជា​យូរ​មក​ហើយ។

​ទោះ​បី​ជា​ក្រុម​និស្សិត​មិន​ទាន់​អាច​ផលិត​ចេញ​ជា​ម៉ាស៊ីន​ធំៗ​បាន​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​អាច​យក​គំរូពីម៉ាស៊ីន​ពី​រោងចក្រ ឬ​​អ្នក​ផ្ដល់​ជំនួយ​ផ្សេងៗ មកព្រីន​ចេញជារូបរាងដើម្បីមកសិក្សា។

​ចំពោះ​និស្សិត​ឆ្នាំ​ទី ១ ឬ​ទី ២ អាច​ចូល​ទៅ​បន្ទប់​ពិសោធន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ​ពេល​ចង់ទៅអនុវត្ត Project របស់​ពួក​គេ។

ជា​ពិសេស​បើ​អ្នក​ចង់​មក​មើល​ផ្ទាល់​អាច​ នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​លើក​ដំបូង​និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ ​ដែល​កំពុង​ប្រារព្ធ​ធ្វើ​នៅ​កោះ​ពេជ្រ ​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​មិនា​ឆ្នាំ ២០១៩៕

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖ ​​​

អត្ថបទ៖ រក្សា

មតិយោបល់