• 2019-03-16 05:22:00
  • ព័ត៌មាន

"ភូមិ​អស្ចារ្យ"ហ្គេម​ស្នាដៃ​កូន​ខ្មែរ ​សប្បាយ​លេង​មិន​ចាញ់​ហ្គេម​បរទេស

  • 2019-03-16 05:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​"ភូមិ​អស្ចារ្យ" ឬ Osja Village ជា​​ហ្គេម​ដែល​រចនា​និង​ផលិត​ដោយ​ក្រុម Sabay Osja ​ដែល​ដឹក​នាំ​ដោយ​លោក អៀ អ៊ុយ ​កំពុង​ដាក់​តាំង​ឲ្យ​សាធារណជន​និង​យុវវ័យ​លេង​កំសាន្ត​ដោយ​មិន​គិត​ថ្លៃ។

​បើ​ចូល​ចិត្ត ​និង​គាំទ្រ​ស្នាដៃ​អ្នក​ផលិត​ហ្គេម​ខ្មែរ​ អ្នក​អាច​ដោន​ឡូត​បាន​ដោយ​សេរី ​នៅ​លើ Play Store និង ​App Store។

ជាង​នេះ​ទៀត ​នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​លើក​ដំបូង​និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ ​ដែល​កំពុង​ប្រារព្ធ​ធ្វើ​នៅ​កោះ​ពេជ្រ​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​មិនា​ឆ្នាំ ២០១៩។

​"ភូមិ​អស្ចារ្យ" នឹង​មាន​ការ​ថែម​ជូន​កាក់ ៤០០ កាក់​ដើម្បី​លេង​ហ្គេម​ដ៏​ពិសេស​នេះ​។

រីករាយ​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់