• 2019-03-05 01:35:00
  • គន្លឹះ

ពេល​​ទិញ​ទូរសព្ទ Android ថ្មី​យកមកប្រើ​ បើដឹងតិចនិកទាំងនេះក៏ល្អដែរ

  • 2019-03-05 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 119

ចន្លោះមិនឃើញ

ជា​ធម្មតា អ្នក​ប្រើ​ស្មាតហ្វូន​ដំបូង ឬ​ប្ដូរ​ពី iPhone មក​ប្រើ Android ពេល​ទិញ​មក​ថ្មីម្ដង​ៗមិន​ដែល​ចាប់​អារម្មណ៍​ថា​ត្រូវ​ធ្វើ​អី​មុន​ទៀត​ផង។ ទោះ​យ៉ាង​ណា​បើ​អ្នក​ដឹង​គន្លឹះ​ទាំង​នេះ អ្នក​នឹង​ចេះ​ប្រើ​ស្មាតហ្វូន Android ដូច​អ្នក​ធ្លាប់​កាន់​រាប់​ឆ្នាំ​អីចឹង​ដែរ។

១ ពិនិត្យ​មើល​រូបរាង​ខាងក្រៅ

ចំណុច​ដំបូង​នេះ​សំដៅ​ដល់ កន្លែង​ដាក់​ស៊ីម មេម៉ូរីកាត រន្ធ​ដោត​កាស​ជាដើម។ អ្នក​ត្រូវ​ស្គាល់​រន្ធ​ស៊ីម​នោះ​ជា​ប្រភេទ Standard, Micro ឬ Nano SIM ជាមុន​ទើប​កាច់​ដាក់​ឲ្យ​ត្រូវ​តាម​ប្រភេទ​រន្ធ​ដោត មុន​បើក​គ្រឿង ទូរសព្ទ​កំណត់​មុខងារ​ផ្សេងៗ។

២ កំណត់​យក​តែ​មុខងារ​ចាំ​បាច់

ចំណុច​នេះ​សំដៅ​ដល់​មុខងារ​ខ្លះ​ដែល​ម៉ាស៊ីន​តម្រូវ​ឲ្យ​អ្នក​ចុច​យក ឬ​រក​កន្លែង​ភ្ជាប់ Wi-Fi ជា​មុន​សិន ដើម្បី​ងាយ​ស្រួល​កំណត់ ឬ​ងាយ​ស្រួល​ចុច Next ទៅ​មុខ​ទៀត។ ឧទាហរណ៍៖ អ្នក​ត្រូវ​ចុច​យក​ភាសា​ជា ភាសា​អង់គ្លេសជា​ដើម​។ បើអាចចុច skip ចោលសិនទៅ ចំពោះកន្លែងខ្លះពេលបើកម៉ា៊ស៊ីនដំបូង។

៣ ត្រូវ​មាន​គណនី Google ជាមុនសិន​

អ្នក​ត្រូវ​មាន​គណនី Gmail មួយ​ដើម្បី​បំពេញ​ពេល​គេ​ឲ្យ​ចុច Next (អ្នក​ក៏​អាច​រំលង​បាន​ដែរ ចាំ​ដាក់​ពេល​ក្រោយ)។ ប្រសិន​បើ​អ្នក​ភ្ជាប់ Wi-Fi រួច​ហើយ អ្នក​គ្រាន់​តែ​ដាក់​ឈ្មោះ Email និង Password រួច​ចុច Next ។

៤ ចូល​ទៅ​បិទ​មុខងារ ​មិន​ប្រើការ

បន្ទាប់​ពី​បើក​គ្រឿង មក​ដល់​ផ្ទាំង Interface ដើម​របស់​ទូរសព្ទ​ហើយ រឿង​ដែល​អ្នក​គួរ​ធ្វើ​មុន​គេ ត្រូវ​ចូល​ទៅ​បិទ​កម្មវិធី​ដែល​អ្នក​គិត​ថា មិន​ប្រើ​សោះ ព្រោះ​វា​ធ្វើ​ឲ្យ​ទូរសព្ទ​អ្នក​សល់​កន្លែង​ដាក់​កម្មវិធី​បាន​ច្រើន ហើយ​ទូរសព្ទ​អ្នក​ដំណើរការ​រលូន។ ដោយ​ចូល​ទៅ Setting-> Apps-> Application List-> Disable App(ចាប់​ពី Android 6 ឡើង​ទៅ​អាច​ខុស​គ្នា​បន្តិច)។

៥ Update OS ឡើង​ទៅ​ជំនាន់​ចុង​ក្រោយ

បន្ទាប់​ពី​បិទ​កម្មវិធី​មិន​ចាំ​បាច់​រួច​ហើយ អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទូរសព្ទ​អ្នក​ស្ថិត​នៅ​ជំនាន់​ចុងក្រោយ(Android Mashsmallow, Nougat ឬ Oreo)។ ឧទាហរណ៌៖ ចូល​ទៅ Setting-> About Phone-> System Update ម្យ៉ាង​ទៀត អ្នក​ត្រូវ​ចំណាយ​ពេល​ចូល​ទៅ Play Store រួច​ហើយ Update កម្មវិធី​មួយៗ​ដែល​អ្នក​ត្រូវ​ប្រើ ដើម្បី​ឲ្យ​ប្រាកដ​ថា កម្មវិធី​នោះ​ស្ថិត​នៅ​ជំនាន់​ចុងក្រោយ​ដូច​ទូរសព្ទ​ដែរ។

៦ កំណត់​កម្រិត​ប្រើប្រាស់​អ៊ីនធើណិត​តាម​រយៈ​ស៊ីម

ជា​ទូទៅ​បើ​ស៊ីម​អ្នក 4G ពេល​ដាក់​រួច​វា​ឡើង 4G តែ​ម្ដង ប៉ុន្តែ​តំបន់​ដែល​អ្នក​រស់​នៅ ជួនកាល​សេវា 4G មិន​ទាន់​គាំទ្រ​ពេញ 100% នោះ​ទេ​ធ្វើ​ឲ្យ​អ្នក​ខាត​លុយ​ឥត​ប្រយោជន៍។ ដូច​នេះ អ្នក​ត្រូវ​ចេះ​កំណត់ ដោយ​ចូល​ទៅ Setting-> Connection-> Mobile Network-> Network Mode(យក 3G ឬ 4G)។ ម្យ៉ាង​អ្នកអាច​ចូល​ទៅ Data Usage-> Data Saver រួចចុច​បើក​ជា​ការ​ស្រេច។

៧ ចេះ​កំណត់​កម្រិត​សុវត្ថិភាព​ទូរសព្ទ

សំដៅ​ទៅ​លើ​ការ​ដាក់​លេខ​សម្ងាត់ ជៀស​វាង​មាន​គេ​ចុច​បិទ​បើក​តាម​អំពើ​ចិត្ត ធ្វើ​ឲ្យ​ជាប់​កម្មវិធី​ណាមួយ។ អ្នក​អាច​កំណត់​យក​មុខងារ Iris Scanner, Finger print, Face recognition ណា​មួយ ដើម្បី​ការពារ​ទូរសព្ទ​របស់​អ្នក​ជា​ការស្រេច។

ប្រសិន​បើ​ប្រិយមិត្ត​មាន​ចម្ងល់​ត្រង់​ចំណុច​ណាមួយ អាច​បញ្ចេញ​មតិ​នៅ​ខាងក្រោម​បាន ក្រុម​ការងារ​នឹង​ស្រាវជ្រាវ​ជូន​បន្ថែម​ទៀត៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ រក្សា

មតិយោបល់