![](http://cdn.sabay.com/cdn/media.sabay.com/media/Samphy-2024/March(4)/Week-(35)/65fbea2dc6144_1711008300_medium.jpg)
- 2024-03-21 08:08:15
- គន្លឹះ
៦វិធីងាយៗ កាត់បន្ថយកម្តៅក្នុងរថយន្ត ពេលចតក្រោមកម្តៅថ្ងៃ
- 2024-03-21 08:08:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦វិធីងាយៗ កាត់បន្ថយកម្តៅក្នុងរថយន្ត ពេលចតក្រោមកម្តៅថ្ងៃ
ចន្លោះមិនឃើញ
មានរថយន្តមួយទុកគ្រាន់ធ្វើដំណើរទៅកន្លែងនានា ដោយមិនបារម្ភរឿងត្រូវថ្ងៃ ត្រូវភ្លៀង តែមានចំណុចមួយដែលធ្វើឱ្យមានអារម្មណ៍មិនល្អ គឺចតរថយន្តក្រោមកម្តៅថ្ងៃ ដោយពេលយើងចូលក្នុងរថយន្តវិញ គឺក្តៅខ្លាំងដូចនៅក្នុងឡអ៊ីចឹង។ ដូច្នេះ នេះជាវិធីចំនួន៦យ៉ាងខាងក្រោមនេះ ដែលអាចជួយកាត់បន្ថយកម្តៅក្នុងរថយន្តបាន៖
១. បើកគូថរថយន្តចោល
អ្នកអាចពិចារណា បើគូថក្រោយបាន ដើម្បីឱ្យវាអាចជះឥពន្លឺព្រះអាទិត្យវិញ ដើម្បីជួយកាត់បន្ថយកម្តៅក្នុងរថយន្ត។
២. ចតក្រោមម្លប់ដើមឈើ
អ្នកអាចស្វែងរកការចតក្រោមម្លប់ដើមឈើណាមួយ បើមើលឃើញថា វាមានសុវត្ថិភាពក្នុងការចត។
៣. ទម្លាក់កញ្ចក់បង្អួច
អ្នកអាចចុចទម្លាក់កញ្ចក់បន្តិចដើម្បីឱ្យមានខ្យល់ចេញចូលខ្លះ ក៏អាចជួយបញ្ចុះកម្តៅបានមួយភាគផងដែរ និងជួយមិនឱ្យម៉ាស៊ីនត្រជាក់ត្រូវធ្វើការខ្លាំង។
៤. គ្របតាបឡូ ដៃចង្កូត និងពូក
អ្នកក៏អាចយករបាំង ឬក្រណាត់អ្វីក៏បាន ទៅគ្របតាបឡូ ដៃចង្កូត និងកៅអីពូកស្បែកបានផងដែរ។
៥. ដាក់វាំងនន
ពេលចតរថយន្តក្រោមកម្តៅថ្ងៃ កុំភ្លេចដាក់វាំងននរថយន្ត អាចបាំងកញ្ចក់ទាំងចំហៀង មុខ និងក្រោយ គឺកាន់តែប្រសើរក្នុងការទប់កម្តៅ។
៦. គ្របរថយន្តទាំងមូល
បើរកកន្លែងជ្រកសម្រាប់ចតរថយន្តមិនបាន គឺនៅមានជម្រើសមួយទៀត ពោលគឺអាចគ្របរថយន្តទាំងមូលតែម្តង៕