- 2019-03-04 04:50:00
- ព័ត៌មាន
ធ្ងន់ធ្ងរណាស់! ពលរដ្ឋអឺរ៉ុបចង់ប្រើសេវា Google លើទូរសព្ទត្រូវបង់លុយ
- 2019-03-04 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្ងន់ធ្ងរណាស់! ពលរដ្ឋអឺរ៉ុបចង់ប្រើសេវា Google លើទូរសព្ទត្រូវបង់លុយ
ចន្លោះមិនឃើញ
Google នឹងគិតកម្រៃ (License) លើការប្រើប្រាស់សេវាកម្មលើ Play Store និងកម្មវិធីដូចជា YouTube និង Gmail ដើម្បីអនុលោមតាមសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប (European Commission)។ ពាក់ព័ន្ធនឹងច្បាប់ Antitrust គឺ Google តម្រូវឲ្យក្រុមហ៊ុនទូរសព្ទ (Samsung, Huawei,...) កំណត់ Google Search ជា Default និងដំឡើងកម្មវិធី Chrome Web Browser ជាស្រេច កាលពីខែតុលាឆ្នាំ ២០១៨ នៅអឺរ៉ុបរហូតដល់ឥឡូវនេះ។
ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក ត្រូវសម្រេចចិត្តថាតើការប្រើសេវាកម្ម Google សមតម្លៃដែរឬអត់ ខណៈប្រព័ន្ធប្រតិបត្តិការ Android នៅតែប្រើឥតគិតថ្លៃដដែល។ ចំណុចនេះ នឹងធ្វើឲ្យអនាគត Android នៅអឺរ៉ុបមានការប្រែប្រួល។
ឧទាហរណ៍ច្បាស់ ក្នុងប្រទេសចិនដែល Google ត្រូវបានហាមឃាត់ទាំងស្រុង។ នៅចិន មានច្រើនជាង ៤០០ App Stores ជំនួសឲ្យការប្រើ Google Play Store។ ក្នុងនោះមាន ១០ App Stores បានចាប់យកចំណែកទីផ្សារច្រើនបំផុត រួមមាន Myapp របស់ Tencent, 360 Mobile Assistant និង Baidu Mobile Assistant។ Play Store (អាចទាញយកបានតាម VPN) គ្រប់គ្រងបានត្រឹម ៣%ប៉ុណ្ណោះ។ នេះបើតាមក្រុមវិភាគទីផ្សារ New zoo។
នៅប្រទេសចិន App Stores នីមួយៗមានប្រព័ន្ធវាយតម្លៃខុសៗគ្នា។ ឧទាហរណ៍ Myapp របស់ Tencent និង 360 Mobile Assistant មានផ្នែកដែលបង្ហាញកម្មវិធីពេញនិយមបំផុតក្នុងចំណោមបុរស និងស្ត្រី។ បើតាមវេបសាយ App Annie អ្នកប្រើប្រាស់ជនជាតិចិនជាមធ្យមប្រើស្ទើរតែ ៤០ កម្មវិធីលើទូរសព្ទ។ តួលេខនេះ ខ្ពស់ជាងបន្តិចសម្រាប់អ្នកប្រើប្រាស់នៅអាមេរិក និងអឺរ៉ុប។
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនដូចជា Huawei, Oppo, Vivo និង Xiaomi សុទ្ធតែមាន App Store ផ្ទាល់ខ្លួនលើ Device។ កម្មវិធីមួយចំនួន បានទទួលកំណែទម្រង់ល្អប្រសើរ ឬអត់អាស្រ័យលើអ្នកអភិវឌ្ឍន៍។ សម្រាប់អ្នកដែលប្រើកម្មវិធី WeChat ដ៏ពេញនិយមរបស់ Tencent ក៏នឹងទាញយក Myapp របស់ Tencent ផងដែរ។
App Stores ច្រើន អ្នកអភិវឌ្ឍន៍កម្មវិធីក្នុងប្រទេសចិន ក៏ពិបាកដាក់កម្មវិធីរបស់ខ្លួនចូល App Stores នីមួយៗ ដើម្បីពង្រីកវិសាលភាពការប្រើប្រាស់ ប៉ុន្តែដោយប្រើពេលវេលាយូរ ពួកគេជ្រើសរើសត្រឹម App Stores មានការពេញនិយមប៉ុណ្ណោះ។
Apple App Store ឬ Google Play Store ស្តង់ដារកាត់កម្រៃត្រឹម ៣០% ប៉ុណ្ណោះរាល់ការចំណាយក្នុងកម្មវិធី ខណៈក្រុមហ៊ុនទូរសព្ទរបស់ចិន ក៏កាត់បន្ថែម ៣០%ទៀតដែរ លុះត្រាតែអ្នកប្រើប្រាស់ចំណាយតាម WeChat Pay ឬ Alipay៕
អានអត្ថបទបន្ត