• 2019-03-04 04:17:06
  • ព័ត៌មាន

Sony សម្រេច​បញ្ចប់​ជីវិត​ម៉ាស៊ីន​ហ្គេម PS Vita

  • 2019-03-04 04:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សេចក្តី​ប្រកាស​​ចេញ​ពី​ទំព័រ Vita របស់ Sony កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ខ្លួន​សម្រេច​បញ្ចប់​នូវ​ជីវិត​ម៉ាស៊ីន​ហ្គេម PlayStation Vita ជា​ផ្លូវការ​ហើយ។

ការ​ផ្តាច់​ចង្វាក់​ផលិតកម្ម​នេះ​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​នាយក​ជាន់​ខ្ពស់​លោក Hiroyuki Oda តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ថា​ក្នុង​ឆ្នាំ ២០១៩ Sony នឹង​បិទ​រាល់​ការ​ផលិត​និង​ដឹក​ជញ្ជូន​គ្រប់​ជំនាន់​ឧបករណ៍​ទាំង​អស់។ មាន​អាយុ​កាល​ជាង ៧ ឆ្នាំ ​ម៉ាស៊ីន​ហ្គេម​ខ្នាត​តូច​មួយ​នេះ ពុំ​មាន​តួ​លេខ​លក់​បង្ហើប​ច្បាស់លាស់​នោះ​ឡើយ ប៉ុន្តែ​តាម​ការ​ព្យាករណ៍​ពី​ភាគី​ទី​បី​គឺ​មាន​ចន្លោះ​ពី ១០ ទៅ ១៥ លាន​គ្រឿង។

កាល​ពី​ឆ្នាំ ២០១៥ ​ក្រុមហ៊ុន Sony ក៏​បាន​ដក​ខ្លួន​ពី​ការ​ផលិត​ហ្គេម​សម្រាប់​ម៉ាស៊ីន Vita លុះ​ដល់​ឆ្នាំ ២០១៨ បញ្ឈប់​ការ​ផលិត រហូត​ដល់​ឆ្នាំ​នេះ​ផ្តាច់​ចោល​ទាំង​ស្រុង​មិន​ថា​ការ​លក់។

រំឭក​ថា​ម៉ាស៊ីន PlayStation Vita (PCH-1000) បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នា​ថ្ងៃ​ទី ១៧ ​ធ្នូ ឆ្នាំ ២០១១ ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន មុន​ប្រលូក​ចូល​ទីផ្សារ​អាមេរិក​ខាង​ជើង​នា​ថ្ងៃ​ទី ១៥ ​កុម្ភៈ ឆ្នាំ ២០១២។ លុះ​ជំនាន់​ទី​ពីរ (PCH-2000) ក៏​ចេញ​ផ្សាយ​បន្ត​កន្ទុយ​គ្នា​ចន្លោះ​ឆ្នាំ ២០១៣-១៤។ ប៉ុន្តែ​ស្រប​ពេល​វត្តមាន PS Vita មក​ដល់ វិស័យ​ឧស្សាហកម្ម​ស្មាតហ្វូន​និង​ថេបប្លែត​ក៏​មាន​ភាព​រីក​ចម្រើន​ព្រម​គ្នា ជា​ហេតុ​ជំរុញ​ឲ្យ​ការ​លេង​ហ្គេម​លើ​ម៉ាស៊ីន​ដៃ​ខ្នាត​តូច ​ផ្តើម​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ polygon ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់