- 2019-02-24 04:10:39
- ព័ត៌មាន
Apple ឲ្យចិនបង់រំលស់ iPhone មិនខ្ចីគិតការប្រាក់
- 2019-02-24 04:10:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ឲ្យចិនបង់រំលស់ iPhone មិនខ្ចីគិតការប្រាក់
ចន្លោះមិនឃើញ
កាលពីដើមឆ្នាំកន្លងទៅ Apple ត្រូវបង្ខំចិត្តទម្លាក់តម្លៃ iPhone ជាច្រើនម៉ូដែលដែលលក់នៅក្នុងប្រទេសចិន ដើម្បីជួយបង្កើនចំនួនលក់ក្នុងទីផ្សារដ៏ធំមួយនេះ។ ពេលនេះដែរ Apple បានបញ្ចេញយុទ្ធសាស្ត្រថ្មីបន្ថែមទៀត ដើម្បីទាក់ទាញអតិថិជនក្នុងប្រទេសចិន។
តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា Apple បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិន Ant Financial Services Group ដើម្បីផ្ដល់នូវការបង់រំលស់ដោយមិនគិតការប្រាក់សម្រាប់ iPhone។
គួរដឹងថា Apple បានធ្វើបែបនេះយូរមកហើយនៅទឹកដីសហរដ្ឋអាមេរិក ដែលឲ្យអតិថិជនបង់រំលស់ iPhone មិនគិតការប្រាក់ ក្នុងរង្វង់ ២៤ ខែ។ ប៉ុន្តែសម្រាប់ប្រទេសចិន នេះជាលើកដំបូងបំផុតដែល Apple មានការផ្ដល់ជូនបែបនេះ។
នៅលើវិបសាយ Apple ក្នុងប្រទេសចិន ពេលនេះអតិថិជនអាចទិញ iPhone XR ដោយបង់ ២៧១ យ័ន (ប្រមាណ ៤០ ដុល្លារ) ក្នុងមួយខែ និង iPhone XS បង់ ៣៦២ យ័ន (ប្រមាណ ៥៤ ដុល្លារ) ក្នុងមួយខែ។ តម្លៃរបស់ iPhone XR ក្នុងប្រទេសចិនគឺចាប់ពី ៦៤៩៩ យ័ន និង XS ចាប់ពី ៨៦៩៩ យ័ន៕