• 2019-02-16 08:30:46
  • ព័ត៌មាន

Samsung ធ្វើ​ឲ្យ​បែក​ខ្ចាយ​ខ្លួន​ឯង បង្ហាញ​​គូ​ប្រជែង​ AirPods ដែល​ប្រកាស​សប្ដាហ៍​ក្រោយ

  • 2019-02-16 08:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ធ្វើ​ឲ្យ​លេច​ធ្លាយ​នូវ​​ផលិតផល​ Wearable តាម​រយៈ​កម្មវិធី​ Galaxy Wearable លើ​ប្រព័ន្ធ​ Android ដែល​ត្រៀម​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

​កំហុស​បច្ចេកទេស​របស់​ Samsung ត្រូវ​បាន​ប្រទះ​ឃើញ​​ដោយ​គណនី​ Twitter ឈ្មោះ​ SamCentralTech ដោយ​ផលិតផល​ Wearable ថ្មីៗ​រួម​មាន​ដូច​ជា​ Galaxy Watch Active, Galaxy Fit និង Galaxy Buds ដែល​ជា​កាស​ឥត​ខ្សែ គូ​ប្រជែង​របស់​ AirPods។

គួរ​ដឹង​ថា​ Galaxy Buds នេះ​មិន​មែន​ជា​កាស​ឥត​ខ្សែ​ដំបូង​របស់​ Samsung នោះ​ទេ​ ដោយ​កាល​ពី​ឆ្នាំ ២០១៦ Samsung បាន​ចេញ​លក់​ Gear IconX ​ដែល​ជា​កាស​ឥត​ខ្សែ​រួច​មក​ហើយ។ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​​ឲ្យ​ដឹង​ថា​កាស​ Galaxy Buds អាច​សាក​ថ្ម​ ដោយ​ដាក់​លើ​ខ្នង​ Galaxy S10៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់