• 2019-02-16 11:09:30
  • ព័ត៌មាន

ក្តៅៗ SsangYong សេរីថ្មីឈ្នះពានលំដាប់ពិភពលោក ២០១៩ ឥលូវមានតាំងនៅ Showroom សម្ពោធថ្មីម្សិលមិញហើយ

  • 2019-02-16 11:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ (ថ្ងៃសុក្រ ទី១៥ កុម្ភៈ ឆ្នាំ២០១៩) SsangYongបាន​បើក​សម្ពោធ អគារ​តាំង​បង្ហាញ​រថយន្ត​បន្ថែម​ថ្មី​មួយ​ទៀត​ហើយ​កាន់​ធំ និង​ទំនើប នៅ​ចំ​កណ្តាល​ទី​ក្រុង​ភ្នំពេញ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី​សហព័ន្ធ រុស្សី (ក្បែរ​ស្ពាន​អាកាស​សាលា​តិចណូ)។

​នេះ​គឺ​ជា​អគារ​តាំង​បង្ហាញ​ទី២ របស់​ខ្លួន បន្ទាប់​ពី​សាខា​ចោមចៅ ដែល​បាន​បើក​ដំណើរ​ការ​កាល​ពី​ឆ្នាំ​មុន។ ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​នេះ​នឹង​ត្រូវ​បាន​ដឹក​នាំ​ដោយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SsangYong Cambodia និង អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Asia / KD Export Team SsangYong Motor និង​ក្រុម​ការងារ​នៃ​ក្រុមហ៊ុន SsangYong ជាច្រើន​រូប​ទៀត។

អគារ​តាំង​បង្ហាញ​ថ្មី ដែល​មាន​រាង​បួន​ជ្រុង​ស្មើ​យ៉ាង​ទូលាយ នឹង​ក្លាយ​ជា​កន្លែង​នៃ​ការ​តាំង​បង្ហាញ​នូវ​គ្រឿង​តុប​តែង​ផ្ទៃ​ខាង​ក្នុង​នៃ​រថយន្ត​ដ៏​ទាក់​ទាញ​បំផុត​នៅ​កម្ពុជា​យើង​បច្ចុប្បន្ន​។ ការ​បើក​សម្ពោធ​នេះ​នឹង​បង្ហាញ​ពី​ម៉ូដែល​រថយន្ត​ចុង​ក្រោយ​បំផុត​របស់ SsangYong ដែល​បង្ហាញ​ពី​ការ​ច្នៃ​ប្រឌិត​របស់​រថយន្ត SUV ដ៏​ទំនើប និង​ជា​រថយន្ត​ដែល​បាន​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ទៀត​ផង​។

លោក Lee Jae Hoo អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SsangYong Cambodia បាន​លើក​ឡើង​ថា៖ «ក្រុមហ៊ុន SsangYong Cambodia បាន​បង្កើត​អគារ​តាំង​បង្ហាញ​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ខែមីនា ២០១៨ ។ នៅ​ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង​នៃ​រថយន្ត​ម៉ាក​ល្បី​នេះ SsangYong បាន​គ្រប់​គ្រង​ស្ថានភាព​បាន​យ៉ាង​ឆាប់​រហ័ស ដើម្បី​បង្កើន​ភាគ​ហ៊ុន​នៃ​ទីផ្សារ​របស់​ខ្លួន​។ ដំណើរ​ការ​លក់​របស់​យើង​គឺ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​សម្រាប់​យើង​ដែល​ធ្វើ​ឱ្យ​យើង​សម្រេច​ចិត្ត​បង្កើត​អគារ​តាំង​បង្ហាញ​ថ្មី​មួយ​នេះ​នៅ​ចំ​កណ្តាល​នៃ​ភ្នំពេញ ដើម្បី​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ឡើង​ដល់​អតិថិជន​ដែល​មាន​ស្រាប់ និង​អតិថិជន​បន្ថែម​ទៀត​របស់​យើង» ។

លោក Yoon Jiseok អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនSsangYong ប្រចាំ​ប្រទេស​កូរ៉េ (Asia/KD Export Team SsangYong Motor) បាន​ឲ្យ​ដឹង​ថា៖ «ក្រុមហ៊ុន SsangYong បាន​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៥៤ គិត​មក​ដល់ ឥលូវ​មាន​រយៈ​ពេល​ជាង៦៥ឆ្នាំ លើ​ជំនាញ​ផលិត​យាន​យន្ត ហើយ​យើង​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ ចំពោះ​ការ​ផលិត​រថយន្ត​រយៈ​ពេល​ដ៏​យូរ​អង្វែង​របស់​យើង។ SsangYong បាន​ផលិត​រថយន្ត​ប្រភេទ SUV, Pick Up, MPV Car ដែល​មាន​លក្ខណៈ Dynamic Driving  តាម​បច្ចេកទេស 4 x4 ដែល​គិត​ពី​សុវត្ថិភាព​ជា​ចំបង និង​ខិត​ខំ​ប្រឹង​ប្រែង ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​បំពេញ​តាម​តម្រូវ​ការ​អតិថិជន»។

«ជា​រៀង​រាល់​ឆ្នាំ ​ការ​លក់​របស់​យើង​មាន​កំណើន​កើន​ឡើង​រហូត ជាក់​ស្តែង​ឆ្នាំ​២០១៨ យើង​លក់​បាន​រថយន្ត​ចំនួន​១១៤៤០០ គ្រឿង និង​ក្នុង​ឆ្នាំ២០១៩  យើង​ជឿ​ជាក់​ថា​នឹង​កើន​ដល់ ១៦៣០០០គ្រឿង។ ជាមួយ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ជាមួយ​ក្រុមហ៊ុន SsangYong ប្រចាំ​កម្ពុជា​នេះ យើង​នឹង​ធានា​ផ្គត់​ផ្គង់​នូវ​រថយន្ត​ដ៏​ល្អ​ប្រណិត​ពី​រោងចក្រ​យើង​ផ្ទាល់ មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​»។ លោក​បន្ថែម។

ការ​បើក​សម្ពោធ​អគារ​តាំង​បង្ហាញ​នេះ​ផង​ដែ​រ ក៏​នឹង​មាន​ការ​បង្ហាញ​ពី​ពានរង្វាន់​ដែល​ក្រុមហ៊ុន ទទួល​បាន​ផង​ដែរ​មាន​ដូចជា SsangYong ឯកទេស​រថយន្ត SUV ដ៏​ល្បីល្បាញ​លើ​ពិភពលោក World Renowned SUV Specialist: Enter and Experience the New SsangYong

ដើម្បី​បញ្ជាក់​ពី​ចំណុច​ដ៏​ល្អ​ខាង​លើ​នេះ ក្នុង​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០១៩ រថយន្ត Rexton និង​រថយន្ត Rexton Sports បាន​ទទួល​ពាន​រង្វាន់ជា "រថយន្ត​ដែល​មាន​គុណ​តម្លៃ​ល្អ​ដាច់​គេ"​ពី​ទស្សនាវដ្ដី 4X4 នៃ​ចក្រភព​អង់គ្លេស​ ដែលជា​រៀង​រាល់​ឆ្នាំ​ទស្សនាវដី្ត​ដ៏​ល្បី​នេះ​បាន​ជ្រើស​រើស​គំរូ​រថយន្ត​ជិត៩០ គំរូ​រថយន្ត សម្រាប់​ការ​សិក្សា​ស៊ី​ជម្រៅ និង​ការ​វាយ​តម្លៃ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង។

ចង់​ស្គាល់​ច្បាស់​ពី​ថា រថយន្ត​ SsangYong ទំនើប​ទាក់​ទាញ​ប៉ុណ្ណា​ដល់​ថ្នាក់​ឈ្នះ​ពាន​រង្វាន់​លំដាប់​ពិភពលោក​នេះ អាច​ទៅ​មើល​ដោយ​ផ្ទាល់​នៅ SsangYong Showroom ថ្មីនេះ៖

  • ទី​តាំង​ស្ថិត ៖ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី (កែង​មហាវិថី​សហព័ន្ធ​រុស្សី និង​វត្តនាគវ័ន) សង្កាត់​ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក ភ្នំពេញ។

  • លេខទូរស័ព្ទ ៖ 098 456 888 / 095 456 888

អត្ថបទ៖ លីដា

មតិយោបល់