- 2019-02-10 07:27:55
- ព័ត៌មាន
៣ ឆ្នាំទើបម្ចាស់ iPhone ប្ដូរទូរសព្ទម្ដង Apple កាន់តែវីវរហើយ
- 2019-02-10 07:27:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ឆ្នាំទើបម្ចាស់ iPhone ប្ដូរទូរសព្ទម្ដង Apple កាន់តែវីវរហើយ
ចន្លោះមិនឃើញ
អ្នកវិភាគប្រចាំក្រុមហ៊ុន Bernstein ឈ្មោះ Toni Sacconaghi បានលើកឡើងថាក្នុងឆ្នាំ ២០១៨ អ្នកប្រើប្រាស់ iPhone ទាំងឡាយ ជាមធ្យម ៣ ឆ្នាំទើបប្ដូរទូរសព្ទចេញម្ដង។ លោកក៏បានព្យាករណ៍ថានឹងឆ្នាំ ២០១៩ តួលេខនេះនឹងកើនឡើងដល់ ៤ ឆ្នាំ។
ហេតុផលនៃការកើនឡើងនៃរយៈពេលប្រើប្រាស់ស្មាតហ្វូនចាស់ ដោយសារតែកម្មវិធីបញ្ចុះតម្លៃលើការប្ដូរថ្ម iPhone ថ្មី របស់ Apple ដែលអាចឲ្យអ្នកប្រើប្រាស់ពន្យារអាយុកាលនៃ iPhone របស់ខ្លួនបាន។
នេះជាដំណឹងមិនល្អមួយសម្រាប់ Apple ជាពិសេសនៅថ្ងៃអនាគត។ អ្នកវិភាគខាងលើបាន ព្យាករណ៍ថាអ្នកប្រើ iPhone ដែលមានប្រមាណ ៩០០ លាននាក់ និងមានត្រឹម ១៦% ប៉ុណ្ណោះ ប្ដូរប្រើ iPhone ម៉ូដែលថ្មី៕