- 2019-02-08 03:33:36
- ព័ត៌មាន
Nokia 9 ពីមុខមិនសូវទាន់សម័យ ប៉ុន្តែពីក្រោយវិញកប់ហួសថ្លែង
- 2019-02-08 03:33:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia 9 ពីមុខមិនសូវទាន់សម័យ ប៉ុន្តែពីក្រោយវិញកប់ហួសថ្លែង
ចន្លោះមិនឃើញ
ក្នុងកម្មវិធី MWC ឆ្នាំ ២០១៩ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈនេះ ក្រុមហ៊ុន HMD Global នឹងបង្ហាញចេញស្មាតហ្វូនម៉ូដែលថ្មីម៉ូដែល Nokia 9 PureView ដែលគ្រប់គ្នាទន្ទឹងរង់ចាំយូរមកហើយ។
មុនការប្រកាសចេញផ្លូវការនេះ មានរូបភាព Render ផ្លូវការបានលេចចេញឡើង ឲ្យគ្រប់គ្នាបានឃើញមុនពីរូបរាងរបស់ Nokia 9 PureView នេះ។ ពិនិត្យមើលផ្នែកខាងមុខឃើញថារាងហួសសម័យបន្តិច ដោយសារតែស៊ុមអេក្រង់មានរាងក្រាស់ មិនស្ដើងដូចស្មាតហ្វូនទំនើបៗបច្ចុប្បន្ននេះឡើយ។
យ៉ាងណាក្ដីផ្នែកខាងក្រោយ ទំនងជានាំជួយឲ្យ Nokia 9 PureView នាំមុខគូប្រជែងបាន ដោយសារមានបំពាក់កាមេរ៉ារហូតដល់ ៥ គ្រាប់ និងមានភ្លើង LED ហើយមាន Sensor មួយទៀតទំនងជាជំនួយដល់ White Balance ពេលថតរូប។
ប៊ូតុងបិទ/បើក និងបន្ថែមបន្ថយសំឡេងស្ថិតនៅផ្នែកខាងស្ដាំ ហើយរូបភាពបានបង្ហាញថាអេក្រង់ស្មាតហ្វូននេះមានបង្កប់ទ្រនាប់ស្កេនម្រាមដៃ។ Nokia 9 PureView រំពឹងថានឹងបំពាក់បន្ទះឈីប Snapdragon 845, អេក្រង់ ៥,៩៩ អ៊ីញ, ថ្មទំហំ ៤១៥០ mAh និងមាន RAM ទំហំ ៨ GB។ គេរំពឹងថា Nokia 9 PureView នឹងមានជាប្រភេទ 5G ដែលប្រើបន្ទះឈីប Snapdragon 855៕
ចុចអាន៖