• 2019-02-07 03:45:48
  • ព័ត៌មាន

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ទំហំ 1TB មុន​គេ​បង្អស់ ​កំពុង​ប្រឈម​ក្ស័យធន!

  • 2019-02-07 03:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ Galaxy S10+ ប្រកាសផ្សាយដោយ​បំពាក់​អង្គ​ផ្ទុក​ដល់​ទំហំ 1TB ក៏​ដោយ​ក្តី ប៉ុន្តែ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Samsung មិន​មែន​ជា​ម៉ូឌែល​ដំបូង​ក្នុង​លោក​មាន​ប្រើ​អង្គ​ផ្ទុក​ទំហំ​យក្ស​មួយ​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ម៉ូដែល​ប្រកាស​មុន​គេ​បង្អស់​គឺ Nut R1 របស់​ក្រុមហ៊ុន​ប្រទេស​ចិន Smartisan ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​ទៅ។

ជា​ស្មាតហ្វូន​ដំណើរការ​ប្រព័ន្ធ Android ​មាន​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់ ប្រើ​ឈីប Snapdragon 845 អម RAM ដល់​ 8GB ​មាន​អង្គ​ផ្ទុក 1TB ប្រភេទ UFS 2.1 ដោយ​មាន​លក់​លើ​ទីផ្សារ​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៨ ​ជាមួយ​តម្លៃ ៨ ៨៤៨ យន់​ឬ​ប្រហែល ១ ៤០០ ដុល្លារ​ ដែល​ជា​តម្លៃ​រាង​កល់​បន្តិច​ក្នុង​ទីផ្សារ​ចិន។

មក​ទល់​ពេល​បច្ចុប្បន្ន​គ្រប់​យ៉ាង​មិន​បាន​ដំណើរការ​រលូន​ដូច​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន Smartisan ឡើយ ពោល​គឺ​ដើរ​យុទ្ធសាស្ត្រ​ខុស​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​អតិថិជន​មក​ជាវ​ស្មាតហ្វូន​ខ្លួន ស្រប​ពេល ៤ ឆ្នាំ​ចុង​ក្រោយ​លក់​ដាច់​ទូរសព្ទ​បាន​ត្រឹម ៣ លាន​គ្រឿង។ សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​ទៅ​បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន​ចិន​ខាង​លើ​បាន​ពន្យារពេល​ទូទាត់​ប្រាក់​ពលកម្ម​សម្រាប់​បុគ្គលិក​នា​ខែ​ធ្នូ ហើយ​ដើម​ទុន​មាន​ការរាំងស្ទះ​ព្រោះ​តម្រូវ​ការ​ទាមទារ​ពី​បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​មិន​ទាន់​ទូទាត់​គ្នា​ដាច់​ស្រេច​ផង​នោះ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន ByteDance ​ដែល​ជា​ក្រុមហ៊ុន​មេ​អ្នក​បង្កើត TikTok ​បាន​ទិញ​កម្មសិទ្ធិ​បញ្ញា​និង​និយោជិក​មួយ​ចំនួន ពោល​ជា​សញ្ញា​អវិជ្ជមាន​ដែល​ថា​អនាគត​របស់​ក្រុមហ៊ុន Smartisan អាច​នឹង​មិន​ប្រាកដប្រជា​ក្នុង​ពេល​ខាង​មុខ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់