• 2019-02-04 05:35:00
  • ព័ត៌មាន

លែង​ខ្វល់​ចិត្ត​រឿង​សាក​ថ្ម​ពេល​លេង PUBG ​មាន​តែ OPPO F9 ​មួយ​គ្រប់!

  • 2019-02-04 05:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកទាំងអស់គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា លក្ខណៈ​ពិសេស​មួយ​ដែល OPPO បាន​បញ្ចូល​ទៅ​ម៉ូដែល F9 ​ត្រង់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge សាក ៥ នាទី​និយាយ​បាន​ដល់ ២ ម៉ោង និង​ធានា​សុវត្ថិភាព​ពេល​សាក​ថ្ម និង​សាកថ្ម​បាន​លឿន​ជាង ៤ ដង​ខុស​ពី​ប្រភេទ​ទូរសព្ទ​ទូទៅ​ ដូច្នេះ​​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ប្រភេទ​អនឡាញ​ដូច​ជា PUBG លែង​ខ្វល់​ចិត្ត​រឿង​សាក​ថ្ម​ហើយ ចឹងហើយ Oppo F9 ដែល​មាន​តម្លៃ​ត្រឹម ៣៣៩ ដុល្លារ ជា​ជម្រើស​ល្អ​បំផុត។

បច្ចុប្បន្ន​នេះ​ការ​លេង​ហ្គេម​ក្នុង​ទូរសព្ទ​ដៃ តាម​រយៈ​អនឡាញ​ កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ នៅ​ពេល​ដែល​ពួកគេ​ទំនេរ​ពី​ការងារ ឬ​​ការសិក្សា​។ ជាក់ស្តែង​ហ្កេម PUBG និង FORTNITE គឺ​ជា​ប្រភេទ​ហ្គេម​ដែល​អាច​លេង​បាន​គ្នា​ច្រើន អាច​សន្ទនា​គ្នា​បាន អាច​បង្កើត​ក្រុម​ អាច​បង្កើត​ឈ្មោះ​ក្រៅ​ជាដើម​។

​ជា​ទូទៅ​អ្នក​លេង​ហ្គេម​ទាំងអស់​ តែង​តែ​មាន​អារម្មណ៍​មួរម៉ៅ ​និង​ មិន​សប្បាយចិត្ត​នៅ​ពេល​ដែល​កំពុង​លេង​ហ្គេម​ ស្រាប់​តែ​មាន​ទូរសព្ទ​ហៅ​ចូល ឬ​ទូរសព្ទ​អស់​ថ្ម​ជាដើម។ ដោយ​ពេល​ខ្លះ​ពួកគេ​អង្គុយ​លេង​ហ្គេម​បណ្ដើរ​ សាក​ថ្ម​ទូរសព្ទ​ជាប់​ជញ្ជាំង​មាន​ហ្រ្វី​ភ្លើង​បណ្ដើរ​ និង​ ពេល​ខ្លះ​ទៀត​ត្រូវ​មាន​ដុំ Power Bank ដាក់​ជាប់​ខ្លូន​រហូត​ ដើម្បី​បាន​លេង​ហ្គេម​បន្ត​ជាមួយ​ក្រុម​របស់​ពួកគេ។

​ទោះ​ជា​​មាន​ប្រភេទ​ទូរសព្ទ​ស៊េរី​ថ្មី​​សាក​ថ្ម​លឿន ប្រើ​បាន​យូរ​ក្តី ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​ ក្រុមហ៊ុន​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ចូលរួម​លេង​ហ្គេម​គ្រប់​ពេល​វេលា​នោះ​ទេ អ្នក​អាច​លេង​កម្សាន្ត​បាន រាល់​ពេល​សម្រាក​ពី​ការងារ​ និង​ ការ​សិក្សា​ដើម្បី​បង្ក​បរិយាកាស​រីករាយ​ និង​បង្កើន​មិត្តភាព​វាង​គ្នា​ទៅ​វិញ​ទៅ​មក៕

អានបន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់