• 2019-02-04 02:05:00
  • ព័ត៌មាន

បច្ចេកវិទ្យា​សម្គាល់​មុខ​ នឹង​ត្រូវហាមឃាត់មិនឲ្យប្រើ នៅទីក្រុង​មួយ​ក្នុងសហរដ្ឋអាមេរិក

  • 2019-02-04 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

San Francisco ជា​ក្រុង​បច្ចេកវិទ្យា​មួយ​របស់​អាមេរិក ប៉ុន្តែ​មិន​មាន​ន័យ​ថា​គ្រប់​បច្ចេកវិទ្យា​អនុញ្ញាត​ឲ្យ​ប្រើ​នោះ​ទេ​។ សមាជិក​សភា​ក្នុង​ក្រុង​នេះ​បាន​បង្ហាញ​ខ្លឹមសារ​ច្បាប់ ដែល​អាច​ឃើញ San Francisco ក្លាយ​ជា​ក្រុង​ដំបូង​ក្នុង​សហរដ្ឋអាមេរិក ហាម​ប្រាមការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្គាល់​មុខ​។ 

ចំណុច​មិន​ល្អ​នៃ​បច្ចេកវិទ្យា​សម្គាល់​មុខ​នេះ អាច​ឈាន​ដល់​ការ​បង្កើន​ភាព​រើសអើង​ពូជសាសន៍​ពណ៌​សម្បុរ និង​គម្រាម​កំហែង​សិទ្ធ​សេរីភាព​ក្នុង​ការ​រស់នៅ​ដោយ​ស្ថិត​នៅ​ក្រោម​ការ​បន្ត​ត្រួតពិនិត្យ​តាមដាន​ពី​រដ្ឋាភិបាល​។ 

បើ​ខ្លឹមសារ​មួយ​នេះ​មាន​ការ​គាំទ្រ​បញ្ចូល​ក្នុង​ច្បាប់ នឹង​មាន​ការ​បញ្ឈប់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្គាល់​មុខ​មួយ​នេះ​។ ច្បាប់​មួយ​នេះ នឹង​ចេញលទ្ធផល​នៅ​ខែ​ក្រោយ​៕  

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់