• 2019-02-01 02:48:00
  • ព័ត៌មាន

កាស​ឥត​ខ្សែ Galaxy Buds ទុក​បទ​ចម្រៀង​បាន​ 8GB​ ​ជិត​បង្ហាញ​មុខ​ហើយ!

  • 2019-02-01 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី Samsungប្រកាស​ចេញ​កាស​ឥត​ខ្សែ Gear IconX ​តាំង​ពី​ឆ្នាំ ២០១៦ ​និង​ជោគជ័យ​ជា​បន្ត​បន្ទាប់ រួច​ចេញ​កាស​តាម​ដាន​សុខភាព​ជំនាន់​ថ្មី IconX ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ពេល​នេះ វា​កំពុង​ជិត​មាន​បងប្អូន​មួយ​ទៀត​មាន​ឈ្មោះ​ថ្មី​គឺ Galaxy Buds ​ដែល​លេច​ឮ​មក​ថា ​នឹង​​បង្ហាញ​មុខ​ក្នុង​ព្រឹត្តិការណ៍ Unpacked គម្រប់​ខួប ១០ ឆ្នាំ ​ពេល​ប្រកាស​ចេញ Galaxy S10 នា​ទីកុ្រង​សាន់​ហ្វ្រាន់​ស៊ីស្កូ ​សហរដ្ឋ​អាមេរិក។

​កាស​ឥត​ខ្សែ Samsung Galaxy Buds ​ជាមួយ​ម៉ូឌែល SM-R170 កាល​ពី​ថ្ងៃ ២៩ ខែ​មករា​ថ្មីៗ​នេះ ត្រូវ​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​រួច​រាល់​ពី FCC ហើយ​​ឃើញ​មាន​លើ​បញ្ជី​ឈ្មោះ​ឧបករណ៍​បំពាក់ Bluetooth SIG របស់ Samsung ត្រៀម​នឹង​ចេញ​ជាមួយ Galaxy ជំនាន់​ថ្មី។

​កាស​ឥត​ខ្សែ​ប្រើ​បច្ចេកវិទ្យា Bluetoothជំនាន់ ៥,០ថ្មី​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ផលិត​ក្នុង​រោង​ចក្រ​នៅ​ប្រទេស​វៀតណាម។ ​កាស​នេះ​ដែរ នៅ​មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ពី​តម្លៃ​នៅ​ឡើយ​ទេ ​តែ​មាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​សំឡេង AKG audio tuning និង​មាន​ម៉េម៉ូរី​ទុក​បទ​ចម្រៀង​បាន​ដល់ 8GB៕

អានបន្ត៖

ប្រភព៖ Androidcentral ប្រែ​សម្រួល៖ រក្សា

មតិយោបល់