• 2019-01-27 08:01:00
  • ព័ត៌មាន

​មាន iPhone គួរ​ទិញ​កាស​ហ្សីន AirPods ឬ​កាស Jabra?

  • 2019-01-27 08:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាស​ឥត​ខ្សែ​របស់​ក្រុមហ៊ុន Jabra ដែល​បាន​ប្រកាស​ក្តែងៗ​ថា ​ផលិត​ផល​របស់​ខ្លួន​មាន​សមត្ថភាព​អាច​ផ្ដួល​កាស​ឥត​ខ្សែ​របស់ Apple បាន​ដោយ​ងាយ។

​កាស​ឥត​ខ្សែ Jabra ម៉ូឌែល Elite 65t ត្រូវ​បាន​ក្រុម​ការងារ macrumors យក​មក​ដាក់​ផ្ទឹម​គ្នា ដើម្បី​ចង់​ដឹង​ពី​គុណភាព​របស់​វា តើ​មួយ​ណា​គីឡូ​ធ្ងន់​ជាង? ដំបូង​គេ​ប្រៀប​ធៀប​ពី​ការ​រចនា​រូប​រាង ឃើញ​ថា កាស Jabra ទើប​ចេញ​លក់ តែ​មាន​ការ​រចនា​រាង​បាន​តូច​ល្អ ខ្លី​ល្មម ប៉ុន​ទំហំ​ត្រចៀក​មនុស្ស​ទូទៅ ​ពណ៌​ច្រើន​អាច​រើស​បាន មិន​វែង​ដូច AirPods ដែល​មាន​ពណ៌​មាន​តែ​ស និង​ខ្មៅ​នោះ​ទេ​។

​ចំពោះ​បច្ចេកវិទ្យា​ដាក់​លើ​កាស Jabra អ្នក​អាច​ភ្ជាប់​ទៅ​ទូរសព្ទ​បាន​ប្រើ Bluetooth ដូច​ទៅ​នឹង​កាស AirPods ដែរ។ តែ​កាស Jabra ដែល​មាន​បំពាក់​ឧបករណ៍​ស្រូប​សំឡេង​ដល់​ទៅ ៤ នោះ​បាន​បន្ថែម​បច្ចេកវិទ្យា​មួយ​ចំនួន​ទៀត​ដើម្បី​បញ្ជា​ចាក់​បទ​ចម្រៀង​បាន​ផង​ដែរ ដូច​ជា អ្នក​អាច​ភ្ជាប់​ប្រើ​ជាមួយ Siri លើ iPhone ឬ Google Assistant លើ Android ឬ​ក៏​ប្រើ​ភ្ជាប់​ជាមួយ Alexa Active របស់ Amazon ដែល​មាន​លើ​ឧបករណ៍​តន្រី្ត Echo Amzazon។

​​ចំពោះ​គុណភាព​សម្លេង ​កាស Jabra អាច​ធ្វើ​បាន​ល្អ​គួរ​សម សំឡេង​បុក​លាន់​ឮ​ច្បាស់ ហើយ​ថែម​ទាំង​មាន App សម្រាប់​សារេ​កំណត់​(កម្រិត) សំឡេង​ឲ្យ​ស៊ី​គ្នា​នឹង​ស្ថាន​ភាព​កំពុង​ស្ដាប់។ ចំពោះ​ថាមពល​ថ្ម មិន​លើស​ខ្វះ​គ្នា​នោះ​ទេ​គឺ ប្រើ​បាន​ប្រមាណ​ជា ៥ ម៉ោង ហើយ​មាន​វិធី​សាក​ថ្ម​ក៏​ដូច​គ្នា​គឺ Jabra ប្រើ​ Micro-USB ដើម្បី​សាក​ពេល​ដាក់​ចូល​ប្រអប់ តែ​ស្ដាយ​វា​មិន​ប្រើ​រន្ធ​សាក USB-C។

សរុប​មក ​បើ​គិត​លើ​គុណភាព​សម្លេង និង​ការ​រចនា​រូបរាង​គឺ កាស Jabra អ្នក​ឈ្នះ តែ​បើ​គិត​លើ​បរិបទ​ប្រើ​ប្រាស់ និង​ភាព​ងាយ​ស្រួល​គឺ​កាស AirPods ជា​អ្នក​ឈ្នះ។ ចំពោះ​តម្លៃ ​អ្នក​អាច​រក​ទិញ​បាន​លើ Amazon តម្លៃ​ខ្ទង់ ១៥៧ ដុល្លារ៕

អាន​បន្ត៖

ប្រភព៖ macrumors ប្រែ​សម្រួល៖ រក្សា

មតិយោបល់