
- 2019-01-25 02:49:35
- ព័ត៌មាន
ត្រកូល Huawei P30 ត្រៀមបំពាក់អេក្រង់ OLED ខណៈ P30 Pro ត្រៀមអាប់ដែតកាមេរ៉ាថ្មី
- 2019-01-25 02:49:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រកូល Huawei P30 ត្រៀមបំពាក់អេក្រង់ OLED ខណៈ P30 Pro ត្រៀមអាប់ដែតកាមេរ៉ាថ្មី
ចន្លោះមិនឃើញ
របាយការណ៍ក្រៅស្រុកបានបង្ហាញគំរូរចនាតួខ្លួន Huawei P30 សេរ៊ីឆ្នាំ ២០១៩ ដោយជឿជាក់ថាម៉ូឌែលទាំងពីរនឹងជំនួសការប្រើប្រាស់អេក្រង់ OLED សុទ្ធសាធ ខុសពីការបំពាក់អេក្រង់ LCD លើជំនាន់ធម្មតាដូចឆ្នាំទៅ។
ការអភិវឌ្ឍបែបនេះផ្តល់ភាពងាយស្រួលក្នុងការរចនាបន្ថែមនូវមុខងារស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ ពោលគឺមានន័យថាការកាត់បន្ថយស្នាមឆកឲ្យសល់តូចដូច Mate 20 មានមូលហេតុទំនងចង់បិទចោលមុខងារស្កេនផ្ទៃមុខ 3D Face Scanner។ ម៉ូឌែល P30 នឹងប្រើអេក្រង់ទំហំ ៦,១ អ៊ីញ ខណៈ P30 Pro ឡើងដល់ ៦,៥ អ៊ីញ។
សិស្សប្អូន Huawei P30 នឹងបន្តប្រើប្រាស់ទម្រង់កាមេរ៉ា ៣ គ្រាប់ដូច Mate 20 Pro មានមួយគ្រាប់ជាប្រភេទ Sony IMX600 នៅផ្នែកកណ្តាល។ ខណៈរៀមចម្បងត្រកូល Pro នឹងវិវត្តម៉ូឌុលកាមេរ៉ាថ្មីទៅជាប្រភេទ Optical Zoom កម្រិតខ្ពស់ដូចការរចនារបស់ Oppo ដែលប្រើប្រាស់ Sensor ថ្មី 6-series 1/1.8" 38MP IMX607។
ទាំងពីរម៉ូឌែលនេះក៏នឹងប្រើប្រាស់បន្ទះឈីបសេរ៊ីផុតលេខ Kirin 980 អម RAM ធំទំហំ 8GB និងអង្គផ្ទុក 128GB នៅលើជំនាន់ Pro។ ចំពោះកាលបរិច្ឆេទបង្ហាញខ្លួនរំពឹងនឹងប្រព្រឹត្តិទៅក្នុងអំឡុងពិព័រណ៍ MWC ខាងមុខនេះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: