• 2019-01-24 09:25:43
  • ព័ត៌មាន

ពេល​នេះ​ចិន​ធ្វើ​ស៊ី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​យ៉ាង​ស្ងាត់​ៗ!

  • 2019-01-24 09:25:43
  • ចំនួនមតិ 3 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

បើ​តាម​របាយការណ៍​មួយ​ពី​សារព័ត៌មាន​ Financial Times សេវាកម្ម Search Engine ដ៏​ធំ​បំផុត​មួយ​របស់ Microsoft គឺ Bing! មិន​អាច​ដំណើរ​ការ​បាន​ទៀត​ឡើយ​នៅ​ក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​គឺ ចិន ដោយ​មិន​ដឹង​មូល​ហេតុ ប៉ុន្តែ​ជំហាន​ដំបូង​គេ​សង្ស័យ​ថា រដ្ឋាភិបាល​ចិន​ជា​អ្នក​បញ្ជា​ឲ្យ​បិទ​សេវាកម្ម​ស្វែង​រក​ ដ៏​ធំ​បំផុត​មួយ​របស់​អាមេរិក​មួយ​នេះ។

រឿង​នេះ​បាន​លេច​ឮ​ក្រោយ​ពេល​ដែល​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​នៅ​ក្នុង​ប្រទេស​ចិន រអ៊ូ​រទាំ​រឿង​សេវាកម្ម cn.bing.com មិន​អាច​ដំណើរ​ការ​បាន ស្រប​ពេល​ដែល​ប្រទេស​នានា​នៅ​លើ​ពិភពលោក​អាច​ចូល​ប្រើប្រាស់ Bing! បាន​ធម្មតា។ បើ​តាម​ប្រភព​មួយ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​មក FT នោះ ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​របស់​ចិន ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​បាន​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល​មក​ ឲ្យ​បិទ​សេវាកម្ម​នេះ​ចោល ប៉ុន្តែ​គេ​មិន​បាន​ដឹង​ហេតុផល​អ្វី​ដែល​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​ចិន សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ការ​រឹត​បណ្ដឹង​ក្នុង​ការ​ចែក​រំលែក​មតិ លើ​អនឡាញ​ក្នុង​ប្រទេស​ចិន​ និង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រួច​មក ក្រុមហ៊ុន​របស់​អាមេរិក​ជា​ច្រើន​បាន​ដក​ខ្លួន និង​ត្រូវ​បិទ​ចេញ​ពី​ប្រទេស​មហា​អំណាច​អាស៊ី​មួយ​នេះ រួម​មាន​ដូច​ជា Facebook, Instagram និង Google ជា​ដើម ដោយ​រដ្ឋាភិបាល​ចិន​បាន​បង្កើត​ Platform ទាំង​នោះ​បាន​ដោយ​ខ្លួន​ឯង​សឹង​តែ​ទាំង​អស់ ដោយ​មាន​ដូច​ជា Weibo សម្រាប់​ជំនួស Facebook, Baidu សម្រាប់​ជំនួស Google និង WeChat សម្រាប់​ជំនួស​កម្មវិធី​ផ្ងើ​សារ​នានា​ដូច​ជា Facebook Messenger ជា​ដើម។

ចុចអាន៖

ប្រភព៖ theverge ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់