
- 2019-01-25 00:27:00
- ព័ត៌មាន
Google Hangouts នឹងចូលនិវត្តន៍ជាផ្លូវការក្នុងខែតុលា
- 2019-01-25 00:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google Hangouts នឹងចូលនិវត្តន៍ជាផ្លូវការក្នុងខែតុលា
ចន្លោះមិនឃើញ
កម្មវិធីជជែកកម្សាន្ត Google Hangouts នឹងចូលនិវត្តន៍ជាផ្លូវការក្នុងខែតុលា ហើយកម្មវិធី Hangouts Chat និង Hangouts Meet នឹងជំនួសតំណែងផ្តល់កន្លែងធ្វើការទំនាក់ទំនងជាក្រុម។ នេះបើតាមការបង្ហោះលើប្លក់ G Suite។ យ៉ាងណាមិញ អ្នកប្រើប្រាស់អាចបន្តប្រើ Google Hangouts រហូតដល់ឆ្នាំ ២០២០។
ចាប់ផ្តើមពីថ្ងៃទី ១៦ ខែមេសា អ្នកប្រើប្រាស់ G Suite អាចប្រើ Chat ទាំងលើគេហទំព័រ និងកម្មវិធី។ អ្នកប្រើប្រាស់ក៏អាចបិទ Google Hangouts មុនពេលខែតុលាបានដែរ។ ទំព័រ Hangouts setting នឹងប្តូរឈ្មោះទៅជា Hangouts Meet។ ក្នុងប្លក់ដដែល ក៏មានការណែនាំឲ្យអ្នកប្រើប្រាស់ប្តូរទៅប្រើ Chat និង Meet ចន្លោះពីខែមេសា និងខែកញ្ញា ឆ្នាំនេះ។
រំលឹកឡើងបន្តិច ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន Google បានលើកឡើងថា ខ្លួនកំពុងធ្វើការវិវត្តន៍ Hangouts ទៅជា Meet (មុខងារជជែកតាមវីដេអូ) និង Chat (ការជជែកកម្សាន្តទូទៅ) ដើម្បីប្រជែងនឹង Slack៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ