- 2019-01-23 12:41:00
- ព័ត៌មាន
ជប៉ុនដំណើរការសាកល្បងរថយន្តក្រុងបើកស្វ័យប្រវត្តិត្រៀមស្វាគមន៍កីឡាអូឡាំពិក
- 2019-01-23 12:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនដំណើរការសាកល្បងរថយន្តក្រុងបើកស្វ័យប្រវត្តិត្រៀមស្វាគមន៍កីឡាអូឡាំពិក
ចន្លោះមិនឃើញ
ភ្ញៀវអន្តរជាតិដែលឆ្លងកាត់ការចេញចូលតាមរយៈអាកាសយានដ្ឋាន Haneda ក៏ដូចជាអ្នកត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ នឹងទទួលបានបទពិសោធន៍ថ្មីជាមួយការធ្វើដំណើរទៅមកតាមរយៈរថយន្តក្រុងបើកបរស្វ័យប្រវត្តិ។ ចូលរួមសហការពីក្រុមហ៊ុន ៦ ផ្សេងគ្នារួមបញ្ចូលទាំងក្រុមហ៊ុនអាកាសចរជាតិ ANA បានចំណាយពេល ១០ ថ្ងៃក្នុងការសាកល្បង។
ថ្លែងបញ្ជាក់ពីប្រធានផ្នែកគម្រោងរបស់ ANA លោក Tadakatsu Yamaguchi មានប្រសាសន៍ថា៖ "ក្តីសង្ឃឹមរបស់យើងគឺអាចផ្តល់ជូនអ្នកប្រើប្រាស់នូវរថយន្តក្រុមបើកបរស្វ័យប្រវត្តិនៅព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងតូក្យូនាឆ្នាំ ២០២០"។
រថយន្តនេះអាចផ្ទុកមនុស្សច្រើនបំផុតដល់ ១០ នាក់ មានល្បឿនអតិបរមា ៣០ គ.ម/ម៉ ដោយប្រើប្រាស់ប្រព័ន្ធ GPS និងសញ្ញាសម្គាល់ម៉ាញេទិចលើដងវិថី ប៉ុន្តែពុំមានការបង្ហើបជាក់ច្បាស់ជុំវិញទំហំចំណាយលើថ្លៃប្រព័ន្ធទាំងនេះនៅឡើយ។
រំឭកថាកីឡាអូឡាំពិករដូវក្តៅនឹងធ្វើឡើងក្នុងទីក្រុងតូក្យូ នាចន្លោះថ្ងៃទី ២៤ កក្កដា ដល់ ៩ សីហា ឆ្នាំ ២០២០។ ឆ្លៀតឱកាសនេះប្រទេសជប៉ុនក៏បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងគោលដៅទាញផលចំណេញតាមរយៈការបង្ហាញគម្រោងបច្ចេកវិទ្យារបស់ខ្លួនទៅកាន់មនុស្សរាប់លាននាក់ទូទាំងសកលលោកដែលមកចូលរួមទស្សនា។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: