- 2019-01-23 12:10:51
- ព័ត៌មាន
សន្សំលុយបណ្តើរៗទៅ! Galaxy S10+ ទំហំ 1TB អាចមានតម្លៃដល់ជាង ១ ៨០០ ដុល្លារ
- 2019-01-23 12:10:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្សំលុយបណ្តើរៗទៅ! Galaxy S10+ ទំហំ 1TB អាចមានតម្លៃដល់ជាង ១ ៨០០ ដុល្លារ
ចន្លោះមិនឃើញ
តាមការបញ្ជាក់តម្លៃប៉ាន់ស្មានចុងក្រោយបង្អស់នៃត្រកូល Galaxy S10 ស៊េរីឆ្នាំ ២០១៩ បានបង្ហាញឲ្យឃើញថាអតិថិជននឹងត្រូវចំណាយចន្លោះពីខ្ទង់ជាង ៨០០ ដុល្លារឡើងដល់ ១ ៨០០ ដុល្លារផ្អែកទៅតាមម៉ូឌែលនិងជម្រើសអង្គផ្ទុកម៉ាស៊ីន។
Galaxy S10 Lite, Galaxy S10 និង Galaxy S10+ នឹងក្លាយជាតួឯករបស់ Samsung ត្រៀមប្រកាសនៅថ្ងៃទី ២០ កុម្ភៈ និងអាចដាក់លក់ជាផ្លូវការនាថ្ងៃទី ៨ មិនា។ មានជម្រើសពណ៌ខ្មៅ ស បៃតង និងប្រភេទពណ៌លាយឡំគ្នាពិសេសជាងជំនាន់ឆ្នាំទៅ។ ចំពោះតម្លៃអាចមានការប្រែប្រួលទៅតាមទីផ្សារក្នុងបណ្តាប្រទេសនីមួយៗ ជាពិសេសសម្រាប់ទីផ្សារអាល្លឺម៉ង់និងបារាំងអាចឡើងខ្ពស់ជាងប្រទេសដទៃ។
ខាងក្រោមបង្ហាញពីរបាយការណ៍តម្លៃប៉ាន់ស្មានចេញពីទីផ្សារអង់គ្លេស៖
Galaxy S10 Lite ទំហំ RAM 6GB/128GB ROM តម្លៃ ៧៨០ អឺរ៉ូ/៨៨៥ ដុល្លារ
Galaxy S10 ទំហំ RAM 6GB/128GB ROM តម្លៃ ៩៣០ អឺរ៉ូ/១ ០៥៥ ដុល្លារ និង RAM 8GB/512GB ROM តម្លៃ ១ ១៨០ អឺរ៉ូ/១ ៣៤០ ដុល្លារ
Galaxy S10+ ទំហំ RAM 6GB/128GB ROM តម្លៃ ១ ០៥០ អឺរ៉ូ/១ ១៩២ ដុល្លារ , ទំហំ RAM 8GB/512GB ROM តម្លៃ ១ ៣០០ អឺរ៉ូ/១ ៤៧៥ ដុល្លារ និង ទំហំ RAM 12GB/1TB ROM តម្លៃ ១ ៦០០ អឺរ៉ូ/១ ៨១៦ ដុល្លារ ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: