
- 2019-01-22 22:43:00
- ព័ត៌មាន
ឆ្លងកាត់ការតេស្តធុនធ្ងន់ ១០ ម៉ូឌែល ទីបំផុតរកឃើញស្មាតហ្វូន Selfie បានល្អផ្ដាច់គេ
- 2019-01-22 22:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លងកាត់ការតេស្តធុនធ្ងន់ ១០ ម៉ូឌែល ទីបំផុតរកឃើញស្មាតហ្វូន Selfie បានល្អផ្ដាច់គេ
ចន្លោះមិនឃើញ
ក្រុមការងារ DxOMark បានសម្រេចបញ្ចប់ការតេស្តរកស្មាតហ្វូនដែលមានកាមេរ៉ាមុខល្អផ្តាច់គេ ដោយវិភាគតាមរយៈរូបភាពច្រើនជាង ១ ៥០០ សន្លឹក និងការថតវីដេអូរយៈពេល ២ ម៉ោងលើម៉ាស៊ីននីមួយៗចំនួន ១០ ម៉ូឌែល។
ជាលទ្ធផលបានចម្រាញ់ឃើញថា Google Pixel 3 ឈរនៅចំណាត់ថ្នាក់ទីមួយ ខណៈ Galaxy Note 9 នៅចំណាត់ថ្នាក់បន្ទាប់ និងវ៉ាដាច់លើលេខបីគឺ Xiaomi Mi MIX 3 ស្របពេលលេខបួន iPhone XS Max និង iPhone X ឈរលេខចុងក្រោយបង្អស់ក្នុងតារាង។
យោងតាម DxOMark បានឲ្យដឹងថា Pixel 3 មានសមត្ថភាពល្អដាច់គេក្នុងការថតរូបសន្លឹក Selfie ជាមួយកម្រិត Detail និង Texture បានល្អខ្លាំង ខណៈ Note 9 ខ្លាំងក្នុងការថតវីដេអូ Selfie ដោយមានកម្រិតពណ៌ច្បាស់ត្រជាក់ភ្នែកនិងមានមុខងារទប់លំនឹងល្អឥតខ្ចោះ។ រីឯ Mi Mix 3 មានចំណុចខ្លាំងត្រង់ការថត Selfie បែបព្រាល (Portrait) បានល្អជាងម៉ាកណាៗទាំងអស់។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: