- 2019-01-22 06:53:00
- ព័ត៌មាន
USB-PD មានឥទ្ធិពលបែបណាលើ Smart Battery Case របស់ Apple?
- 2019-01-22 06:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
USB-PD មានឥទ្ធិពលបែបណាលើ Smart Battery Case របស់ Apple?
ចន្លោះមិនឃើញ
USB-PD ផ្តល់ថាមពលដល់ទៅ១០០វ៉ាត់ ជាប្រព័ន្ធ USB បញ្ជូនថាមពលលឿនបំផុតនាពេលបច្ចុប្បន្ន។ តាមរយៈ USB-PD អាចសាកឧបករណ៍បាន ៧០% លឿនជាងស្តង់ដារសាកថ្ម ៥វ៉ាត់។
Smart Battery Case ដែលប្រើខ្សែ Lightning ដូចនឹងទូរសព្ទដែរ អាចដំណើរការជាមួយឆ្នាំងសាកប្រើស្តង់ដារ Qi។ នៅពេលសូកសម្បកប្រើ នឹងឃើញព័ត៌មានថាមពលថ្មបង្ហាញលើ Lock Screen និង Notification Center របស់ iPhone។ ការរចនា និងវត្ថុធាតុដើមប្រើប្រាស់ មានសភាពទន់ ស្អាត ងាយស្រួលដោះដាក់ប្រើ។
ក្រៅពីអាចប្រើឆ្នាំងសាកជាមួយ USB-PD សម្បកនេះអាចភ្ជាប់ឧបករណ៍បន្ទាប់បន្សំប្រើខ្សែ Lightning ជាច្រើន ដូចជា EarPods ជាមួយ Lightning Connector ឬ Lightning Digital AV Adapter។
ការសាកមុន ឬក្រោយ រវាង iPhone និង Smart Battery Case ផ្អែកលើប្រភេទឆ្នាំងសាកប្រើ។ ឧទាហរណ៍៖ MacBook Pro Adapter អាចសាកថ្មឧបករណ៍ទាំងពីរ ក្នុងពេលដំណាលគ្នា ខណៈប្រើ Adapter ៥វ៉ាត់ មកជាមួយ iPhone អាចសាកទូរសព្ទមុន។ ពេលសាក អាចទុក iPhone នៅក្នុង Smart Battery Case ដើម្បីសាកដំណាលគ្នា ឬសាកដាច់ដោយឡែកបាន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ