• 2019-01-21 05:02:00
  • ព័ត៌មាន

​លុយ​មុឺនៗដុល្លារ Uber កំពុង​រើស​អ្នក​​សរសេរ​កូដ ​គ្រោង​ផលិត​កង់​និង​ Scooter ចត​ស្វ័យ​ប្រវត្តិ

  • 2019-01-21 05:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Uber កំពុង​ប្រកាស​ជ្រើសរើស​ក្រុម​អ្នក​ជំនាញ​ផ្នែក​សរសេរ​កម្មវិធី​ និង​វិស្វករដោយ​ធ្វើការ​លើ​ឧបករណ៍​ឆ្លាត​វៃ ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា "micromobility robotics" សម្រាប់​គម្រោង​ផលិត​កង់ និង​ម៉ូតូ Scooter ដែល​អាច​ចត​បាន​ដោយ​ខ្លួន​ឯង​ស្វ័យ​ប្រវត្តិ។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី Telehgraph។

​Uber ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ទទួល​បាន​សិទ្ធ​បំពាក់​កម្មវិធី​បច្ចេកវិទ្យា selft-driving car ​ហើយ​ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​វិសាល​ភាព​នៃ​បច្ចេកវិទ្យា​នេះ​ដោយ​បំពាក់​លើ​ទោចក្រយាន​វិញ​ម្ដង​គឺ គោលដៅ​អាច​នឹង​យក​ទៅ​ដាក់​លើ​កង់ និង​ម៉ូតូ​ប្រភេទ Scooter សម្រាប់​បម្រើ​និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាជន​រស់​នៅ ទីក្រុង​មមាញឹក​ធំ​ៗ​ដូច​ជា ក្នុង​ប្រទេស​ជប៉ុន ឬ​សហរដ្ឋ​អាមេរិក​ជាដើម។

​Uber កំពុង​តែ​គិត​គូរ​ជ្រើស​រើស​អ្នក​ជំនាញ​ផ្នែក​សរសេរ​កម្មវិធី​ជា​ក្រុម ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​លើ​បច្ចេកវិទ្យា​នេះ។ ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​បច្ចេកវិទ្យា​នេះ​អាច​ទៅ​មុខ​បាន​ដោយ​ជោគជ័យ Uber អាច​នឹង​ប្រជែង​ឈ្នះ​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត ក៏​ដូច​ជា​ក្រុមហ៊ុន Lime មាន​ផលិត​ផល Lyft ដែល​កំពុង​ផ្ដល់​សេវា​​ផ្នែក​មធ្យោបាយ​សាធារណៈ​ទំនើប​នេះ​ដូច​គ្នា។

អ្នកអាចរកមើល​ព័ត៌មានលម្អិតនៅទីនេះ diyrobocars ។​នេះ​តម្រុយ​មួយ​ល្អ ​សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ អាច​ត្រៀម​ខ្លួន​ដើម្បី​ធ្វើការ​លើ​គម្រោង​ដ៏​ល្អ​នេះ៕

អាន​បន្ត៖

ប្រភព៖ engadget | telegraph ប្រែ​សម្រួល៖ រក្សា

មតិយោបល់