• 2019-01-18 08:45:00
  • ព័ត៌មាន

ទូរសព្ទ​មុជ​ទឹក​បាន OPPO F9 សាក​ថ្ម​លឿន​ហួស​និស្ស័យ ៥ នាទី​និយាយ ២ ម៉ោង

  • 2019-01-18 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា លក្ខណៈ​ពិសេស​មួយ​ដែល OPPO បាន​បញ្ចូល​ទៅ​ម៉ូដែល F9 ដែល​ធ្វើ​ម៉ាក​ល្បីៗ​ដទៃ​ទៀត ចង់​ផ្ងារ​ជើង​ត្រង់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge សាក ៥ នាទី​និយាយ​បាន​ដល់ ២ ម៉ោង។

បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Chargeបាន​បំពាក់​មក​ជាមួយ​ត្រកូល F តាំង​ពី F1Plus និង F3 Plus។

F9 មាន ៤ ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ពណ៌ខៀវ (Twilight Blue) ពណ៌​ក្រហម (Sunrise Red) ពណ៌ ស្វាយ (Starry Purple) ដែល​សុទ្ធ​តែ​ជា​ពណ៌​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​ ហើយ​ថ្មី​ចុងក្រោយ​មួយ​ទៀត គឺ​បៃតង​លាយ​ស (Jade Green)។ លើស​ពី​នេះ​ទៅ​ទៀត ពណ៌​ថ្មី​ចុងក្រោយ គឺ​បៃតង​លាយ​ស (Jade Green)។

អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នឹង​ទៅ​ទៀត​នោះ ដើម្បី​ជា​កាដូ​តប​ស្នង​ទៅ​កាន់​អតិថិជន​សម្រាប់​ឆ្នាំ​ថ្មី​ ដោយ​រាល់​ការ​ជាវ OPPO F9 គិត​ចាប់ ពី ថ្ងៃ ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ ថ្ងៃ ទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៩នឹងទទួលបានប័ណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែ​គិត​ចាប់​ពី​ថ្ងៃ​ ដែល​បាន​ជាវ។

ប្រសិន​បើ​អេក្រង់​មាន​ការ​បែក​បាក់ ឬ ខូច​ខាត អតិថិជន​អាច​ប្រើ​ប័ណ្ណ​ធានា​អេក្រង់​នេះ​ ដើម្បី​ផ្លាស់​ប្ដូរ​យក​អេក្រង់​ថ្មី​បាន​ចំនួន​មួយ​ដង​ដោយ​មិន​គិត​ថ្លៃ​ពី OPPO Service center។ ប៉ុន្តែ​បើ​មាន​ការ​បាត់បង់​នូវ​ប័ណ្ណ​ធានា​នេះ អ្នក​នឹង​មិន​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នេះ​ឡើយ។

ចំពោះ​ចំណុច​ពិសេស​របស់ OPPO មាន​លក្ខណៈ​ពិសេស​ៗ​៖

  • អេក្រង់​បែប​ដំណក់​ទឹក (Water drop Screen) ទំហំ ៦,៣ អ៊ិញ FullHD+
  • រចនា​ស្រោប​ស៊ុម​ពណ៌​មាស និង​មាន​ពណ៌​បៃតង​ថ្មី ដែល​ពណ៌​នេះ​ប្រៀប​ដូច​ជា​ត្បូង​មរកត​
  • ថាមពល​ថ្ម​ទំហំ​ធំ ៣៥០០ មីលីអំពែ
  • ​មាន​​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge សាក​ថ្ម ៥ នាទី និយាយ​បាន ២ ម៉ោង
  • បច្ចេកវិទ្យា AI Beauty 2.1 ដែល​ធ្វើឲ្យ​ការ​ថត​រូប​កាន់​តែ​ស្រស់​ស្អាត
  • បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ការ​ស្គែន​មុខ (Facial Unlock)
  • កាមេរ៉ា​មុខ ២៥ មេហ្គាភិចសែល កាមេរ៉ា​ក្រោយ ១៦+២ មេហ្គាភិចសែល ដើរ​ដោយColorOS 5.2 និង​ប្រព័ន្ធ​ដំណើរការ Android 8.1 មានRam 6GB និង​មេម៉ូរី 64GB
  • ​តម្លៃ​សមរម្យ ៣៣៩ ដុល្លារ​ អាមេរិក។

ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO បានហក់សន្ទុះលក់ដាច់ខ្លាំងមែនទែន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ លើទីផ្សារអន្តរជាតិ។ ចំណែក​ឯ​ក្នុង​ប្រទេស​យើង​វិញ​ក៏​មិន​អន់​ដែរ រហូត​ដល់​ម៉ូដែល​ខ្លះ​ដាច់​ស្តុក​ថែម​ទៀត​ផង​ ដូច្នេះ​ហើយ​បាន​ជា​មាន​ពេល​ខ្លះ OPPO បើក​ការ​កម្ម៉ង់​ទុក​ជា​មុន​រាល់​ពេល​ចេញ​ម៉ូដែល​ថ្មី​ៗ​។

យ៉ាងណា​មិញ​យើង​ចាំ​មើល​ថា OPPO នឹង​មាន​ចេញ​នូវ​ម៉ូដែល​ថ្មី​អ្វី​បន្ត​ទៀត​ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ? បន្ទាប់​ពី​ម៉ូដែលOPPO F9 ទទួល​បាន​ការ​ជោគជ័យ​រួច​មក​ហើយ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់