• 2019-01-17 13:11:00
  • ព័ត៌មាន

ចេញ​ពិន្ទុ​វាយ​តម្លៃ​កម្លាំង​ម៉ាស៊ីន Galaxy S10+ ប្រើ​ឈីប Snapdragon 855 និង RAM 6GB

  • 2019-01-17 13:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ចុង​ក្រោយ​បង្អស់​ត្រូវ​បាន​ចុះ​ផ្សាយ​ទាក់ទិន​នឹង​ពិន្ទុ​វាយ​តម្លៃ​កម្លាំង​ម៉ាស៊ីន​សម្រាប់ Samsung Galaxy S10+ ដែល​ត្រៀម​នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​នា​ថ្ងៃ​ទី ២០ ​កុម្ភៈ ឆ្នាំ ២០១៩ ខាង​មុខ។

តេស្ត​ផ្ទាល់​លើ​កម្មវិធី Geekbench 4 ម៉ូឌែល​មាន​កំណែ​ម៉ាស៊ីន​លេខ SM-G975U ឬ Galaxy S10+ មាន​ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 855 អម RAM ទំហំ 6GB។ ល្បឿន​ដំណើរការ Single-Core បាន​ ៣ ៤១៣ ពិន្ទុ ខណៈ​ល្បឿន Multi-Core បាន ១០ ២៥៦ ពិន្ទុ ប៉ុន្តែ​នឹង​ទទួល​បាន​ខ្ពស់​ជាង​នេះ​លើ​ម៉ាស៊ីន​ប្រើប្រាស់ RAM 8GB បើ​ផ្អែក​តាម​ចចាមអារ៉ាម​ធ្លាប់​ចុះ​ផ្សាយ​កន្លង​មក។

រំឭក​ថា​ធុន​ធ្ងន់​ម៉ូឌែល​នេះ​រំពឹង​នឹង​បំពាក់​អេក្រង់ ៦,៤ អ៊ីញ ប្រភេទ Super Amoled រចនាបថ​អេក្រង់​ឆក​ចំហៀង មាន​កាមេរ៉ា​ភ្លោះ​ខាង​មុខ និង​ខាង​ក្រោយ​បី​គ្រាប់។ ជាង​នេះ​ទៅ​ទៀត​ Samsung ក៏​ត្រូវ​បាន​គេ​ព្យាករណ៍​អាច​នឹង​ចេញ​លក់​ជំនាន់​ពិសេស​អាច​គាំទ្រ​ប្រព័ន្ធ 5G ជាមួយ​ម៉ាស៊ីន​ធំ​ប្រើ RAM ដល់ 12GB៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់