- 2019-01-17 03:50:00
- ព័ត៌មាន
ល្អពេកក្រៃ! MasterCard លេងមួយក្បាច់នេះការពារអតិថិជនកុំឲ្យអស់លុយដោយមិនដឹងខ្លួន
- 2019-01-17 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អពេកក្រៃ! MasterCard លេងមួយក្បាច់នេះការពារអតិថិជនកុំឲ្យអស់លុយដោយមិនដឹងខ្លួន
ចន្លោះមិនឃើញ
អ្នកដែលតែងតែនិយមទិញកម្មវិធីប្រើប្រាស់លើអ៊ីនធឺណិតប្រាកដជាធ្លាប់បានដឹង ពីកម្មវិធីភាគច្រើនហើយថា វាអាចជាកម្មវិធីមិនគិតលុយតែម្ដង ឬក៏ជាកម្មវិធីបង់លុយទើបបានមុខងារប្រើប្រាស់ពេញលេញ។ ចំពោះកម្មវិធីបង់លុយភាគច្រើន តែងតែមានលក់មុខងារពេញលេញរបស់ខ្លួនដោយមិនគិតថ្លៃ ឬក៏ថោកខ្លាំងជាងធម្មតាក្នុងរយៈពេលកំណត់មួយដំបូង ដែលហៅថា Free Trial (ភាគច្រើនពី ១ សប្ដាហ៍ ដល់ ១ ខែ) ។ បន្ទាប់ពីពេលនោះផុតកំណត់ហើយ អ្នកប្រើប្រាស់អាចប្រើប្រាស់មុខងារវាបានពេញលេញដរាបណាត្រូវបង់លុយ។
បញ្ហាចោទគឺ នៅពេលដែលអ្នកចាប់ផ្ដើមប្រើប្រាស់មុខងារពេញលេញនោះហើយ ក្នុងអំឡុងពេលមិនគិតថ្លៃក៏ដោយ កម្មវិធី ឬក៏សេវាកម្មទាំងនោះ នឹងសុំព័ត៌មានពីកាតធនាគាររបស់អ្នកទុករួចជាស្រេច។ ដូចនេះ នៅពេលដែលផុតរយៈពេលមិនគិតថ្លៃ សេវាកម្មទាំងនោះនឹងកាត់លុយអ្នកស្វ័យប្រវត្តិតែម្ដង នៅពេលដែលអ្នកភ្លេចផ្ដាច់សេវាកម្មបង់ប្រាក់នោះចេញ។
ដោយសារតែហេតុនេះហើយ ក្រុមហ៊ុនទូទាត់ដ៏ល្បីបំផុតក្នុងពិភពលោក MasterCard ដែលជាសេវាកម្មដែលអ្នកអាចភ្ជាប់ជាមួយនឹងគណនីធនាគាររបស់អ្នក ដើម្បីចំណាយទិញទំនិញលើអ៊ីនធឺណិតនោះ បានចេញមុខងារមួយ ដោយម្ចាស់សេវាកម្មមិនអាចកាត់លុយអតិថិជនបានដោយស្វ័យប្រវត្តិទៀតឡើយ លុះត្រាតែអតិថិជនបានដឹងនឹងយល់ព្រមជាមុនសិន ទើបមានសិទ្ធិកាត់លុយ ទោះបីជារយៈពេលមិនគិតថ្លៃរបស់អតិថិជនត្រូវចប់ក៏ដោយ។ ម៉្យាងទៀត MasterCard ក៏តម្រូវឲ្យក្រុមហ៊ុនលក់សេវាកម្មទាំងអស់ ត្រូវបង្ហាញតម្លៃឲ្យបាបក្បោះក្បាយរបស់សេវាកម្មខ្លួន និងត្រូវប្រាប់វិធីឈប់ប្រើសេវាកម្មខ្លួនដល់អ្នកប្រើប្រាស់ទៀតផង។
នៅក្នុងគោលការណ៍នេះ MasterCard តម្រូវឲ្យម្ចាស់សេវាកម្មទាំងអស់ ដែលអតិថិជនខិតជិតអស់ Free Trial ហើយនោះ ត្រូវផ្ញើសារទៅកាន់អតិថិជន ដើម្បីឲ្យពួកគេដឹងថាពួកគេត្រូវតែបង់ប្រាក់ប្រសិនបើចង់នៅប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនតទៅទៀត។ ក្នុងសារនោះ ក្រុមហ៊ុនសេវាកម្មត្រូវបញ្ជាក់ពីថ្លៃចំណាយច្បាស់លាស់ ថ្ងៃត្រូវបង់ប្រាក់ និងឈ្មោះក្រុមហ៊ុនឲ្យបានច្បាស់លាស់។ លក្ខខ័ណ្ឌមួយទៀតគឺក្រុមហ៊ុនសេវាកម្មត្រូវប្រាប់ពីវិធីឈប់ប្រើសេវាកម្មខ្លួន ឲ្យបានច្បាស់លាស់ទៀតផង។
ម៉្យាងវិញទៀត ទោះបីជាអ្នកប្រើប្រាស់ជ្រើសយកជម្រើសឲ្យក្រុមហ៊ុនផ្ដល់សេវាកម្មកាត់លុយខ្លួនដោយស្វ័យប្រវត្តិក្ដី ក៏ក្រុមហ៊ុនសេវាកម្មទាំងនោះត្រូវតែចេញវិក្កយបត្រដោយដាក់តម្លៃត្រឹមត្រូវ នឹងត្រូវជូនដំណឹងដល់អតិថិជនពេលមានតម្លៃប្រែប្រួលជាដើម។
ចុចអាន៖