- 2019-01-16 13:01:00
- ព័ត៌មាន
បើបណ្ដាក់ទុន ១ ពាន់ដុល្លារលើ Netflix ឆ្នាំ ២០០៧ បច្ចុប្បន្នអាចកើបប្រាក់ចំណេញលើគោក
- 2019-01-16 13:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើបណ្ដាក់ទុន ១ ពាន់ដុល្លារលើ Netflix ឆ្នាំ ២០០៧ បច្ចុប្បន្នអាចកើបប្រាក់ចំណេញលើគោក
ចន្លោះមិនឃើញ
ក្រុមហ៊ុន Netflix បានប្រកាសកាលពីថ្ងៃអង្គារកន្លងទៅថាភាគហ៊ុនរបស់ខ្លួនមានការកើនឡើងលើសពី ៦ ភាគរយ ពោលគឺក្នុងឆ្នាំ ២០១៨ កន្លងទៅក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយវីដេអូដ៏ធំមួយនេះបានទទួលជោគជ័យធំជាងបណ្តាក្រុមហ៊ុនដទៃដែលស្ថិតក្នុងភាគហ៊ុន FAANG រួមមាន Facebook, Apple, Amazon, Netflix និង Google។
យោងតាមគណនាចេញពី CNBC បានបង្ហើបថាប្រសិនអ្នកបានបណ្តាក់ទុនចំនួន ១ ០០០ ដុល្លារ ជាមួយ Netflix ក្នុងឆ្នាំ ២០០៧ នោះមកទល់បច្ចុប្បន្នគិតត្រឹមថ្ងៃទី ១៥ មករា នឹងមានតម្លៃកើនឡើងដល់ទៅ ៩០ ០០០ ដុល្លារ ។ ក្រុមហ៊ុនយក្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានហែលកាត់ការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនកំពូលដទៃទៀតដូចជា Amazon, Apple, Disney និង NBCUniversal ដែលមានផ្តល់សេវាកម្មនិងមាតិកាផ្សាយផ្ទាល់ស្រដៀងគ្នានេះ។
នេះជាលើកទីបួនហើយដែល Netflix មានការកើនឡើងនូវតម្លៃសេវាកម្ម ចន្លោះពី ១៣ ដល់ ១៨ ភាគរយទាំងសម្រាប់អតិថិជនចាស់និងថ្មី។ យ៉ាងណាមិញយោងតាមការព្យាករណ៍ពី Wall Street បានជឿជាក់ថាតម្លៃនេះនឹងគ្មានការធ្លាក់ចុះនោះទេ ពោលគឺអតិថិជននឹងនៅតែបន្តចំណាយច្រើនលើសដើម។
កាលពីត្រីមាសចាស់ Netflix ធ្លាប់រាយការណ៍ពីចំនួន Subscriber របស់ខ្លួនក៏មានការកើនឡើងផងដែរ ដល់ទៅជិត ១១ ភាគរយធៀបនឹងឆ្នាំចាស់ ដែលសរុបបានអ្នកប្រើប្រាស់ប្រមាណ ៥៨ លាននាក់ក្នុងទឹកដីសរហដ្ឋអាមេរិក។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: