- 2019-01-16 01:20:00
- ចំណេះដឹង
ឃើញរកបានលានៗដុល្លារ តាមពិត Tik Tok កើបលុយតាមរបៀប ២ យ៉ាងនេះ
- 2019-01-16 01:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញរកបានលានៗដុល្លារ តាមពិត Tik Tok កើបលុយតាមរបៀប ២ យ៉ាងនេះ
ចន្លោះមិនឃើញ
កម្មវិធីកម្សាន្តវីដេអូខ្នាតខ្លី TikTok បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងទូទាំងសកលលោក ដោយមានអ្នកប្រើប្រាស់ប្រមាណជាង ៥០០ លាននាក់កម្សាន្តលើការបង្កើតមាតិកាវីដេអូរយៈពេល ១៥ វិនាទី។
កម្មវិធីដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance ចាប់ផ្តើមឡើងតាំងពីអំឡុងឆ្នាំ ២០១២ មកទល់បច្ចុប្បន្នមានតម្លៃទ្រព្យប្រមាណ ៧៥ ពាន់លានដុល្លារអាមេរិក។ តើអ្នកឆ្ងល់ទេភាពជោគជ័យនៃចំណូលទាំងលានដុល្លាររបស់ TikTok អាចរកបានដោយរបៀបណា?
យោងតាមរបាយការណ៍ពី Bloomberg បានឲ្យដឹងថា TikTok រកចំណូលក្នុងឆ្នាំ ២០១៨ បានប្រមាណ ៧ ពាន់លានដុល្លារ ។ ក្នុងនោះកម្មវិធីដ៏ល្បីល្បាញរបស់ចិនមួយនេះអាចទទួលចំណូលតាមរយៈមធ្យោបាយពីរ៖
១.ការទិញកាក់ក្នុងកម្មវិធី (In-app purchases):
TikTok មានសេវាកម្មលក់កាក់ចាប់ពី ១០០ កាក់ឡើងទៅក្នុងតម្លៃ ០,៩៩ ដុល្លារ ដល់ ១០ ០០០ កាក់តម្លៃ ៩៩,៩៩ ដុល្លារ ។ អ្នកប្រើប្រាស់អាចយកកាក់នេះផ្តល់ជូនអ្នកបង្កើតមាតិកាដែលអ្នកចូលចិត្ត។ របាយការណ៍ពី Sensor Tower បានឲ្យដឹងថាអ្នកប្រើប្រាស់ TikTok ទូទាំងសកលលោកបានចំណាយប្រមាណ ៣,៥ លានដុល្លារត្រឹមខែតុលា ឆ្នាំ ២០១៨ សុទ្ធនៃ In-App purchases ពោលគឺកើនឡើងច្រើនជាង ៤ ដងធៀបនឹងពេលដដែលនាឆ្នាំ ២០១៧។
២.ការផ្សព្វផ្សាយពាណិជ្ជកម្ម:
Digiday បានរាយការណ៍ថាបណ្តាក្រុមហ៊ុនឬស្ថាប័ននានាអាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ TikTok ដោយជំនាន់កម្មវិធីរបស់ចិនឲ្យឈ្មោះ Douyin មានសេវាបង្កើត Ads អាចចំណាយខ្ពស់បំផុតដល់ ១៥០ ០០០ ដុល្លារក្នុងមួយថ្ងៃ និងការបង្កើត Ads ក្នុង Newsfeed ដោយ ការចុចម្តងថ្លៃ ៤ ដុល្លារ ។ ក្រុមហ៊ុនស្លាកយីហោល្បីឈ្មោះដូចជា Pizza Hut បានចាប់ផ្តើមប្រើប្រាស់មធ្យោបាយនេះដើម្បីផ្សព្វផ្សាយផលិតផលខ្លួនអស់រយៈពេលយូរណាស់មកហើយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: