• 2023-10-04 02:46:48
  • ចំណេះដឹង

ឆ្ងល់​យូរហើយ! ពេលឈប់ស្តុបភ្លើង​ក្រហម​ម្តងៗ គួរជាន់ហ្វ្រាំង ដាក់ P ឬ N?

  • 2023-10-04 02:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មកទល់ពេលនេះ នៅមិនទាន់មានការកំណត់​ឱ្យបានជាក់លាក់នៅឡើយទេថាតើ​នៅពេល​ឈប់តាមស្តុបភ្លើងក្រហមម្តងៗ អ្នកបើកបរ​រថយន្តលេខ​អូតូ គួរជាន់ហ្វ្រាំង ដាក់ចង្កឹះលេខអក្សរ P ឬ អក្សរ N។ ការពិតទៅ អ្នកបើកបរ​អាច​យកជម្រើសមួយណាក៏បាន បើគិតថា​ជម្រើស​នោះមានសុវត្ថិភាព​ជាង និង​មិន​បង្កផលប៉ះពាល់​ដល់រថយន្ត។

យ៉ាងណាមិញ ប្រសិន​បើអ្នកនៅតែមានការស្រពិចស្រពិល​ជុំវិញ​រឿងនេះ យើង​សូម​បង្ហាញ​នូវជម្រើស​ដូចខាងក្រោម​៖

១. ប្រសិន​បើឈប់ស្តុបក្រោម ៣០វិនាទី គឺគួរ​បន្តដាក់ចង្កឹះលេខអក្សរ D ដដែល ដោយគ្រាន់តែជាន់ហ្វ្រាំង ដើម្បី​បញ្ចៀសការឆ្លាស់ចង្កឹះលេខចុះឡើង និង​ជួយថែរក្សាប្រអប់លេខ។

២. ប្រសិនបើ​ឈប់ស្តុប​រាង​យូរ​ជាងនេះ គឺ​គួរ​ដាក់អក្សរ N ដើម្បីសន្សំសំចៃសាំង និងចៀសវាង​គ្រោះថ្នាក់ ព្រោះបើសិនជាន់ហ្វ្រាំងយូរពេក អាចចុកជើងហើយអាចនឹងច្រលំដកជើងចេញពីឈ្នាន់ហ្វ្រាំង​ដោយមិនដឹងខ្លួន។ ម្យ៉ាងទៀត​ ទោះ​មាន​រថយន្តដទៃបុកពីក្រោយ ក៏មិនបណ្តាល​ឱ្យខូចប្រអប់លេខដែរ។ ហើយ​ចំពោះ​ការដាក់ N នេះដែរ ប្រសិនបើឈប់ស្តុបនៅលើផ្លូវទួល គួរដាក់ហ្វ្រាំងដៃបន្ថែម ដើម្បីកុំឱ្យរអិល។

៣. ចំពោះការ​ដាក់​អក្សរ P គួរធ្វើឡើង​នៅពេល​ដែល​អ្នកឈប់នៅទីកន្លែងណាមួយ​ត្រឹមត្រូវតែប៉ុណ្ណោះ ព្រោះបើដាក់ P ពេលឈប់ស្តុប អ្នក​អាច​នឹង​ជួបហានិភ័យពីរយ៉ាង គឺ​នៅពេល​មាន​រថយន្ត​ដទៃ​បុកពីក្រោយ​ នោះ​រថយន្តអ្នក​អាចនឹងខូចប្រអប់លេខ និងមួយទៀត​សម្រាប់​រថយន្តខ្លះ ពេលដាក់ P វានឹងបើកសោទ្វារអូតូ​តែម្តង បើកឱកាស​ដល់ពួកចោរកម្ម ហើយបើមានក្មេងទៀត ពួកគេអាចបើកទ្វាររថយន្តលេងទៀតផង៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ សំភី

មតិយោបល់