• 2019-01-15 06:49:09
  • ព័ត៌មាន

ល្បិច​​​ថត​រូប​​វត្ថុ​អណ្ដែត ងាយ​ស្មាន​មិន​ដល់

  • 2019-01-15 06:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិធី​ថត​រូប​វត្ថុ​អណ្ដែត​ អាច​មាន​មនុស្ស​ភាគ​ច្រើន​យល់​ថា​ជា​កិច្ចការ​ដ៏​លំបាក​មួយ ទាមទារ​ឲ្យ​មាន​​ការ​យល់​ដឹង​ខ្ពស់​លើ​ការ​កាត់​ត​រូបភាព។ ប៉ុន្តែ​តាម​ការ​បង្ហាញ​របស់​គណនី​មួយ​ឈ្មោះ​ Dunna Did It បាន​ឲ្យ​ឃើញ​ជាក់​ស្ដែង​ថា​ ​រូបភាព​ប្រភេទ​នេះ​មិន​ពិបាក​បង្កើត​ឡើង​នោះ​ទេ។

វិធីសាស្ត្រ​របស់​ Dunna Did It គឺ​ថត​រូប​​នៃ​វត្ថុ​មួយ​ចំនួន​ពីរ​សន្លឹក​ផ្សេង​គ្នា ដោយ​រូប​មួយ​កាន់​វត្ថុ​ដោយ​ប្រើ​ដៃ​ស្ដាំ និង​រូប​មួយ​ទៀត​កាន់​វត្ថុ​ដោយ​ប្រើ​ដៃ​ឆ្វេង។ រូប​នីមួយៗ​តម្រូវ​ឲ្យ​វត្ថុ​ស្ថិត​នៅ​ទីតាំង​តែ​មួយ​នៅ​ក្នុង​ប្លង់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

​​បន្ទាប់​មក​ទៀត​គឺ​ចូល​ដល់​វគ្គ​ប្រើ​កម្មវិធី Photoshop ដោយ​ដាក់​រូបភាព​ទាំង​ពីរ​នៅ​ពី​លើ​គ្នា រួច​បង្កើត​ Mask លើ​រូបភាព​ណា​មួយ និង​ចាប់​ផ្ដើម​ប្រើ​ Brush Tool ដើម្បី​លុប​ដៃ​ចេញ​ពី​រូបភាព។ ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

ក្រៅ​ពី​វិធីសាស្ត្រ​ខាង​លើ​នេះ មាន​វិធី​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ថត​រូប​វត្ថុ​អណ្ដែត ដូច​ជា​ចង​វត្ថុ​ជាប់​នឹង​ខ្សែ រួច​លុប​​ខ្សែ​ចេញ​តាម​រយៈ​កម្មវិធី Photoshop ជា​ដើម៕

ចុចអាន៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់