- 2019-01-15 04:15:00
- ព័ត៌មាន
វៀតណាមផលិតផ្កាយរណប "នាគច្រមក់" នឹងត្រូវបាញ់បង្ហោះទៅលើអវកាស
- 2019-01-15 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមផលិតផ្កាយរណប "នាគច្រមក់" នឹងត្រូវបាញ់បង្ហោះទៅលើអវកាស
ចន្លោះមិនឃើញ
ផ្កាយរណប "នាគច្រមក់" (MicroDragon) ដែលត្រូវបានផលិតដោយអ្នកជំនាញរបស់វៀតណាម នឹងត្រូវបាញ់បង្ហោះទៅលើអវកាស នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្នុងគោលបំណងតាមដានពីស្ថានភាពនៅតាមតំបន់ឆ្នេរ ប្រទេសវៀតណាម ដូចជាគុណភាពទឹកសមុទ្រ ការនេសាទ និងបម្រែបម្រួលផ្សេងៗដើម្បីជួយផ្នែកវារីវប្បកម្ម។
ផ្កាយរណបដែលមានទម្ងន់ប្រមាណ ៥០គីឡូក្រាមនេះ នឹងត្រូវបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកកែត ចេញពីប្រទេសជប៉ុន។ ការផលិតផ្កាយរណបដោយក្រុមវិស្វករវៀតណាមនៃមជ្ឈមណ្ឌលអវកាសវៀតណាម (VNSC) នេះ មានការសហការជួយពីអ្នកជំនាញមកពីជប៉ុន នៃទីភ្នាក់ងាររុករកអវកាសជប៉ុន។
កាលពីឆ្នាំ២០១៣ មជ្ឈមណ្ឌល VNSC បានបញ្ជូនវិស្វកររបស់ខ្លួនចំនួន ៣៦រូប ទៅសិក្សានៅសកលវិទ្យាល័យកំពូលៗចំនួន៥ នៅជប៉ុន កម្រិតអនុបណ្ឌិត ផ្នែកបច្ចេកវិទ្យាផ្កាយរណប ដែលជាផ្នែកមួយនៃគម្រោងវៀតណាម-ជប៉ុន ដើម្បីការពារគ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុដោយប្រើប្រាស់ផ្កាយរណបតាមដាន។
វៀតណាម ចាប់ផ្ដើមបញ្ជូនផ្កាយរណបទៅអវកាស ចាប់ពីឆ្នាំ២០១៣។ ក្នុងនោះ ផ្កាយរណបទាំង ៥គ្រឿង ត្រូវបានផលិតដោយក្រុមហ៊ុនបរទេសទាំងអស់៕
អានបន្ត៖