
- 2019-01-14 12:29:35
- ព័ត៌មាន
ងាកពីចិន Samsung បង្វែរយុទ្ធសាស្ត្រថ្មីចូលរំអុកក្នុងទីផ្សារឥណ្ឌាជំនួស
- 2019-01-14 12:29:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាកពីចិន Samsung បង្វែរយុទ្ធសាស្ត្រថ្មីចូលរំអុកក្នុងទីផ្សារឥណ្ឌាជំនួស
ចន្លោះមិនឃើញ
ជាមួយនឹងបញ្ហាដែលកំពុងប្រឈមក្រុមហ៊ុនយក្សកូរ៉េខាងត្បូងកាន់តែរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារស្មាតហ្វូនយក្សប្រទេសចិន បន្ទាប់ពីរងភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មក៏ដូចជាការកើនឡើងនៃកម្រិតគូប្រជែងក្នុងស្រុក។ ឆ្លើយតបមកវិញ Samsung ក៏សម្រេចត្រៀមចេញលក់នូវត្រកូល Galaxy M រចនាពិសេសសម្រាប់តម្រូវទីផ្សារឥណ្ឌា នេះបើយោងតាមការបញ្ជាក់ពីអនុប្រធានជាន់ខ្ពស់លោក Asim Warsi បានប្រាប់ Reuters។
ក្រុមហ៊ុនមានគម្រោងនឹងដាក់បង្ហាញក្នុងទីផ្សារឥណ្ឌា មុនវាយលុកទៅសកលលោក ដោយមានលក់ទាំងលើគេហទំព័រ Samsung ផ្លូវការនិង Amazon India។ ដោយមិនបង្ហើបច្បាស់ពីលក្ខណៈសម្បត្តិម៉ាស៊ីន ប៉ុន្តែត្រឹមដឹងពីតម្លៃអាចចន្លោះពី ១០ ០០០ ទៅ ២០ ០០០ រូពី (ក្បែរ ១៤២ ទៅ ២៨៤ ដុល្លារ)។
រំឭកថាកន្លងទៅក៏មានចចាមអារ៉ាមជុំវិញ Galaxy M10, M20 និង M30 ជាប្រភេទស្មាតហ្វូនធុនកណ្តាលបំពាក់ឈីបជំនាន់ Exynos 7 មានអេក្រង់រាងដំណក់ទឹក និងយ៉ាងតិចមួយម៉ូឌែលប្រើថាមពលថ្មធំដល់ ៥ ០០០mAh។ នេះមិនមែនជារឿងប្លែកនោះទេ ខណៈដែលស្លាកយីហោចិនដូចជា Xiaomi និង Vivo កំពុងវាយលុកជាខ្លាំង បែបនេះបើ Samsung មិនរកផ្លូវចេញគឺមានតែប្រឈមនឹងបញ្ហាបន្ថែមទៀតទៅថ្ងៃមុខ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: