• 2019-01-10 12:23:59
  • ព័ត៌មាន

សន្សំ​លុយ​បណ្តើរៗ​ទៅ! Galaxy F តម្លៃ​ដល់ ២ ពាន់​ដុល្លារ​ត្រៀម​ដាក់​លក់​ពាក់​កណ្តាល​ឆ្នាំ​នេះ

  • 2019-01-10 12:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 106

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​ផ្សាយ​នូវ​បច្ចេកវិទ្យា​អេក្រង់​និង​ផ្ទៃ​កម្មវិធី UI មួយ​ចំនួន​នៃ​ស្មាតហ្វូន​បត់​បាន​របស់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ មក​ទល់​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Samsung ក៏​ត្រូវ​គេ​រាយការណ៍​ថា​ នឹង​ដាក់​លក់​ត្រកូល Galaxy F ជា​ផ្លូវការ​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៩។

ដោយ​មាន​ឈ្មោះ​ល្បី​តាម​គ្នា​ថា​ជា Galaxy Fold និង Galaxy Flex ស្មាតហ្វូន​រចនាបថ​ថ្មី​ស្រឡាង​របស់​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​មាន​ចចាមអារ៉ាម​ថា​អាច​ថ្លៃ​លើស​គូ​ប្រជែង iPhone សេរ៊ី​ក្រោយ ពោល​គឺ​មាន​តម្លៃ​ចន្លោះ​ពី ១ ៥០០ ទៅ ២ ០០០ ដុល្លារ​ ឯណោះ។

ថ្លែង​បញ្ជាក់​ប្រាប់​សារព័ត៌មាន DigitalTrends ប្រធាន​ផ្នែក​ទីផ្សារ​និង​យុទ្ធសាស្រ្ត​ផលិតផល​របស់ Samsung លោក Suzanne de Silva បង្ហើប​ថា​ ស្មាតហ្វូន​បត់​បាន​ នឹង​មាន​ចរាចរណ៍​ក្នុង​ទីផ្សារ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៩ តែ​មិន​បង្ហើប​ច្បាស់​ពី​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​ចេញ​ផ្សាយ​នោះ​ឡើយ។

នេះ​នឹង​ក្លាយ​ជា​​ឆ្នាំ​ដំបូង​សម្រាប់ Samsung ក្នុង​ការ​បញ្ចេញ​ស្មាតហ្វូន​ជំនាន់​ខ្ពស់​ផុត​លេខ​ច្រើន​ជាង ២ ម៉ូឌែល​ពោល​គឺ​ក្រៅ​ពី Galaxy S10 ដែល​ត្រៀម​ប្រកាស​នា​ខែ​មិនា ជាមួយ Galaxy Note 10 នា​ខែ​សីហា ទៀត​សោត​ក៏​រំពឹង​នា​មាន Galaxy F នា​ខែ​មិថុនា​ថែម​ទៀត​ផង៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់