- 2019-01-10 01:59:25
- ព័ត៌មាន
ដល់កពេកទៅ Apple ទម្លាក់តម្លៃ iPhone លក់នៅចិន
- 2019-01-10 01:59:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់កពេកទៅ Apple ទម្លាក់តម្លៃ iPhone លក់នៅចិន
ចន្លោះមិនឃើញ
សារព័ត៌មានក្នុងស្រុករបស់ចិន National Business Daily បានរាយការណ៍ថា Apple កំពុងតែព្យាយាមបង្កើនចំនួនលក់ iPhone ក្នុងប្រទេសមួយនេះ តាមរយៈការបញ្ចុះតម្លៃលក់។
NBD ទទួលបានដំណឹងថា ក្រោយពីមានតម្រូវការទាបពេញមួយត្រីមាសទី ៤ ឆ្នាំ ២០១៨ ពេលនេះ Apple បានបន្ថយតម្លៃលក់ iPhone 8, iPhone 8 Plus, iPhone XR, iPhone XS និង iPhone XS Max ក្នុងប្រទេសចិន។
ជាមធ្យម iPhone ប៉ុន្មានម៉ូដែលខាងលើនេះត្រូវបានបន្ថយតម្លៃប្រមាណ ៥៩ ដុល្លារ (៤០០ យ័ន)។ ម៉ូដែលដែលបន្ថយថ្លៃច្រើនជាងគេនោះគឺ iPhone XR ដែលបច្ចុប្បន្ននេះមានតម្លៃប្រមាណ ៧៧០ ដុល្លារ ដែលថោកជាងពីមុនប្រមាណ ៦៦ ដុល្លារ។
បញ្ជាក់ថាការបញ្ចុះតម្លៃនេះមិនមាននៅហាង Apple Store ឬ វិបសាយផ្លូវការរបស់ Apple នៅប្រទេសចិននោះទេ។ ផ្ទុយមកវិញអតិថិជនត្រូវរកទិញ iPhone បញ្ចុះតម្លៃនៅតាមហាងលក់ក្នុងស្រុកដែលទទួលបានសិទ្ធផ្លូវការពី Apple៕
ចុចអាន៖