- 2019-01-10 02:50:18
- ព័ត៌មាន
Hyundai បញ្ចេញគំរូរចនារថយន្តប្រើជើងយន្ត អាចឡើងជញ្ជាំងបាន
- 2019-01-10 02:50:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyundai បញ្ចេញគំរូរចនារថយន្តប្រើជើងយន្ត អាចឡើងជញ្ជាំងបាន
ចន្លោះមិនឃើញ
Hyundai បានបញ្ចេញគំរូរចនារថយន្តដើរបាន ដោយភ្ជាប់ជាមួយជើងយន្ត។ ក្រុមហ៊ុនអះអាងថា នេះជាការឆ្លើយតបទៅនឹងគោលបំណងអាចធ្វើបានដោយឥតដែនកំណត់នាពេលអនាគត។
Elevate ត្រូវបានរចនាសម្រាប់ប្រើនៅពេលជួបគ្រោះធម្មជាតិ ដោយអាចរំដោះខ្លួនបើកបរ ដើរ ឬឡើងតួមានឧបសគ្គ។ អាចឡើងជញ្ជាំង បោះជំហានធំៗរំលងឧបសគ្គ និងបង្វិលបានគ្រប់ទិស ដោយរក្សាលំនឹងអ្នកដំណើរបាន។ ជើងយន្តរបស់ Elevate ក៏មានតម្រូវការប្រើថាមពលតិចផងដែរ។
Elevate នឹងជារថយន្តទំនើបដំបូង ដែលមានជើងយន្តអាចបម្លាស់ទីបាន និងប្រើបន្សំបច្ចេកវិទ្យាមានទាំងក្នុងរថយន្តអគ្គិសនី និងមនុស្សយន្ត៕
វីដេអូ៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ