• 2019-01-08 12:07:00
  • ផលិតផលថ្មី

Nubia Red Magic Mars ស្មាតហ្វូន Gaming ធូរ​ថ្លៃ ត្រៀម​ខ្លួន​ប្រលូក​ចូល​ទីផ្សារ​អាមេរិក

  • 2019-01-08 12:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិព័រណ៍ CES ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង Las Vegas ក្រុមហ៊ុន ZTE បាន​ប្រកាស​ពី​ការ​ត្រៀម​ចេញ​លក់​ស្មាតហ្វូន Gaming ម៉ូឌែល Nubia Red Magic Mars ក្នុង​ទីផ្សារ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ចាប់​ពី​ថ្ងៃ​ទី ៣១ មករា ខាង​មុខ​នេះ​ត​ទៅ។

ជម្រើស RAM 6GB/64GB ROM មាន​តម្លៃ​ទាប​ត្រឹម​តែ ៣៩៩ ដុល្លារ ខណៈ​ជម្រើស​ពីរ​ផ្សេង​ទៀត 8/128GB និង 10/256GB ជំនួយ​ម៉ាស៊ីន​កាន់​តែ​ខ្លាំង​ប៉ុន្តែ​មិន​ទាន់​បង្ហើប​តម្លៃ​លក់​ច្បាស់ការ។

ការ​រចនា​តួ​ខ្លួន​ដ៏​កប់ មាន​ខ្នង​ក្រោយ​ប្រើប្រាស់​ភ្លើង​ដេញ RGB បន្សំ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ Dual Liquid+Air Cooling ខណៈ​ខាង​មុខ​បំពាក់​អេក្រង់ ៦ អ៊ីញ FHD+ ​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 845 ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ Android 9 Pie អម​កាមេរ៉ា​ក្រោយ 16MP មាន Aperture f/1.8 និង​ខាង​មុខ 8MP លាយ​ឡំ​ថាមពល​ថ្ម​ធំ ៣ ៨០០mAh។

រំឭក​ថា Red Magic Mars មាន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​តាំង​ពី​ខែ​មុន​មក​ម្ល៉េះ ហើយ​រំលង​ប៉ុន្មាន​ថ្ងៃ​ក៏​ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន​ល្អ​បំផុត​ទាំង ១០ លើ AnTuTu ប្រចាំ​ខែ​ថែម​ទៀត​ផង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់