- 2019-01-08 03:38:00
- ព័ត៌មាន
ក្មេងៗតាមខេត្តក៏កាន់តែដឹងច្រើនពីបច្ចេកវិទ្យា ក្រោយ STEM ពង្រីកខ្លួនតាមក្រុមហ៊ុនធានារ៉ាប់រងធំមួយ
- 2019-01-08 03:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងៗតាមខេត្តក៏កាន់តែដឹងច្រើនពីបច្ចេកវិទ្យា ក្រោយ STEM ពង្រីកខ្លួនតាមក្រុមហ៊ុនធានារ៉ាប់រងធំមួយ
ចន្លោះមិនឃើញ
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំមុខវិជ្ជា STEM និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនេះ បានឧបត្ថម្ភគាំទ្រសិក្ខាសាលាការអប់រំមុខវិជ្ជា STEM ជាបន្តបន្ទាប់នៅខេត្តបាត់ដំបង សៀមរាប និង កំពង់ចាម។
នាយក-នាយិកា លោកគ្រូ-អ្នកគ្រូ និងមន្ត្រីនាយកដ្ឋានជាង ៦០០នាក់ បានមកចូលរួមក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡា ដោយពួកគាត់បានចូលរួមសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងរបៀបដោះស្រាយបញ្ហា និងចែករំលែកចំណេះដឹងអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាមុខវិជ្ជា STEM។
លោក David Nutman នាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានពន្យល់ថា ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយដល់ការអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជា។ "ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសកម្ពុជា គឺជាចំណុចស្នូលនៃទស្សនអាជីវកម្មរបស់ ព្រូដិនសលកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១៣ មក យើងបានផ្តួចផ្តើមឱ្យមានកម្មវិធីអភិវឌ្ឍន៍សង្គមជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈដូចជាកម្មវិធីអក្ខរកម្មហិរញ្ញវត្ថុ កម្មវិធីសុវត្ថិភាពចរាចរផ្លូវគោក កម្មវិធីអប់រំ និងកម្មវិធីសង្គ្រោះបឋម"។
ថ្លែងនៅឯសិក្ខាសាលាខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ចាន់ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ យុវជន និង កីឡា បានកត់សម្គាល់ថាការផ្តល់អាទិភាពដល់ការអប់រំមុខវិជ្ជា STEM មានសារៈសំខាន់ណាស់ចំពោះការរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។
លោកបន្តថា៖ "ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឱ្យការអប់រំមុខវិជ្ជា STEM ជាអាទិភាពនៅក្នុងកំណែទម្រង់របស់យើង ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិភិបាលដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមក្នុងឆ្នាំ ២០៣០។ ដើម្បីសម្រេចបានគោលនយោបាយ ហើយប្រជាពលរដ្ឋរបស់យើងត្រូវការជំនាញខាងផលិតកម្ម មិនត្រឹមតែជំនាញប្រើប្រាស់ប៉ុណ្ណោះទេ។ ការអប់រំមុខវិជ្ជា STEM ជួយកម្ពុជាឱ្យក្លាយជាប្រទេសផលិត"៕