- 2019-01-08 04:15:00
- ព័ត៌មាន
ទំនើបណាស់ ឌុយដោតភ្លើងឆ្លាតវៃ និងWi-Fi Water Sensor ប្រាប់ដំណឹងពេលទឹកជ្រាបចូល
- 2019-01-08 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនើបណាស់ ឌុយដោតភ្លើងឆ្លាតវៃ និងWi-Fi Water Sensor ប្រាប់ដំណឹងពេលទឹកជ្រាបចូល
ចន្លោះមិនឃើញ
នៅព្រឹត្តិការណ៍ CES 2019 ក្រុមហ៊ុន D-Link បានបង្ហាញពីផលិតផលថ្មីរបស់ខ្លួនគឺ Wi-Fi Smart Plugs សម្រាប់ការប្រើប្រាស់ទាំងក្នុង និងក្រៅ។ ដូចនេះ អ្នកអាចបន្ថែមមុខងារភ្ជាប់ទំនាក់ទំនងទៅកាន់ឧបករណ៍ដទៃទៀត។
ឌុយដោតនេះ អាចភ្ជាប់ជាមួយនិង mydlink ជាប្រព័ន្ធដំណើរការរួមគ្នារបស់ក្រុមហ៊ុន សម្រាប់ភ្ជាប់ឧបករណ៍ដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្រងលើឧបករណ៍ពីចម្ងាយជាមួយទូរសព្ទ។ ឌុយដោតនេះ ភ្ជាប់ទៅកាន់បណ្ដាញ Wi-Fi នៅផ្ទះរបស់អ្នក ដូចនេះអ្នកអាចទំនាក់ទំនងជាមួយ ឌុយដោតនេះ និងឧបករណ៍ដទៃបានស្រួល។ តាមរយៈកម្មវិធី mydlink អ្នកអាចបើក ឬបិទឧបករណ៍ ឌុយដោតនេះ ពីចម្ងាយ ឬកំណត់រយៈពេលឲ្យ ឌុយដោតបើកដំណើរការ។
ជាងនេះទៀត D-Link ក៏បានបញ្ចេញនូវឧបករណ៍ Wi-Fi Water Sensor ផងដែរ។ Sensor អាចជូនដំណឹងពេលមានទឹកជ្រាបនៅតំបន់ដែលបានកំណត់បាន។
Wi-Fi Water Sensor នឹងមានលើទីផ្សារនៅត្រីមាសទីមួយ ឆ្នាំ ២០១៩ ក្នុងតម្លៃប្រហែល ៥០ដុល្លារ ខណៈ Smart Plugs ទាំងក្នុង និងក្រៅ នឹងមាននៅត្រីមាសទីពីរ ឆ្នាំ ២០១៩ ប៉ុន្តែមិនទាន់ដឹងតម្លៃនោះទេ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ