• 2018-12-28 02:55:00
  • ព័ត៌មាន

Smart 2 ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​អាចឡើង​ទៅ Android Pie

  • 2018-12-28 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Infinix Smart 2 បាន​ចូល​ទីផ្សារ​ប្រទេស​ឥណ្ឌា ជាមួយ​នឹង​តម្លៃ​ធូរ ដោយ​បាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo ហើយ​មាន​ការ​កែប្រែ​បន្ថែម​ជាមួយ XOS 3.3.0 របស់​ក្រុមហ៊ុន​។  ហើយ​ពេល​នេះ​ Infinix Smart 2 ជា​ទូរសព្ទ​ដំបូង​ ដែល​ទទួល​បាន​កំណែ​ទម្រង់​ថ្មី Android Pie(9.0)។ 

Android Pie មាន​មុខងារ​ល្អៗ​ជា​ច្រើន ដូចជា Adaptive Battery, App Actions, Slices និង Adaptive Brightness  ប៉ុន្តែ Infinix អាច​នឹង​មាន​ខ្លះ​ចំពោះ​មុខងារ​ទាំង​នេះ​។ 

Infinix Smart 2 មាន​ទំហំ​អេក្រង់ ៥.៤៥អ៊ីង ប្រភេទ HD+ FullView LCD, ប្រើ Chip MediaTek MT6739 SoC Quad Core, RAM 2GB Storage 16GB និង RAM 3GB Storage 32GB, មាន microSD Card Slot អាច​ប្រើ​ដល់​ទៅ 128GB។ កាមេរ៉ា​មុខ​មាន​ទំហំ Sensor 8MP និង​ក្រោយ​មាន Sensor 13MP។​ រីឯ ទំហំ​ថាមពល​ថ្ម​មាន ៣ ០៥០ mAh៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ First Post ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី